ជីវិតអាពាហ៍ពិពាហ៍២០ឆ្នាំរបស់ Panyawong ចុងក្រោយ ត្រូវមកបញ្ចប់ដោយសារតែជនទី៣ម្នាក់

ថៃ៖ អតីតMiss Thailand ឆ្នាំ១៩៩២ អ្នកស្រី Panyawong បានប្រកាសលែងលះនឹងស្វាមី ដែលបានស្រលាញ់គ្នាមកជាង២៦ឆ្នាំ និងបានរៀបការរួមរស់ជាមួយគ្នាមកជាង២០ឆ្នាំ ដោយមានកូនប្រុស២នាក់ផងដែរ។

យ៉ាងណាមិញ ដោយយោងតាមរយៈការបង្ហោះលិខិតលែងលះគ្នារបស់តារាស្រី អ្នកនាង Panyawong បានបញ្ជក់មូលហេតុយ៉ាងច្បាស់ៗថា ខ្លួនលែងលះនិងអតីតស្វាមីនេះ ក៏ព្រោះតែរូបនាងមិនអាចនៅទ្រាំមើល នឹងទង្វើក្បត់ដែលអតីតស្វាមីបានធ្វើជាច្រើនលើកច្រើនសារមកលើនាងបានទេ ដោយក្នុងនោះ នាងថែមទាំងអះអាងថានារីដែលជាស្រីរបស់អតីតស្វាមីនោះ គឺជាមនុស្សដែលស្និទ្ធនឹងនាងជាទីបំផុតថែមទៀតផង។

ជាមួយនឹងដំណឹងការលែងលះរបស់តារាស្រី អ្នកនាង Panyawong បានធ្វើឲ្យមិត្តសិល្បៈ និងប្រិយមិត្តអ្នកគាំទ្រតារាស្រីរូបនេះ ពិតជាមានការសោកស្ដាយជាខ្លាំង ព្រោះថាការខិតខំប្រឹងប្រែងសាងជីវិតគ្រួសារមួយមករយៈពេលជាច្រើនឆ្នាំ បែរជាត្រូវមកបញ្ចប់សឹងតែទទួលយកមិនបាន ដោយសារតែជនទី៣ម្នាក់បែបនេះឡើយ៕ 

Panyawong
Panyawong
Panyawong
Panyawong​ និងកូនប្រុសទាំងពីរ
Panyawong​ និងកូនប្រុសទាំងពីរ
សាររបស់ Panyawong​