អាយុ ៤០ ឆ្នាំគ្រាន់តែជាតួលេខ តែមកមើលរាងរបស់ ខាត់ សុឃីម វិញ មិនចាញ់ក្រមុំៗទេ

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ វ័យរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាន់តែជ្រេហើយ ក៏ប៉ុន្តែភាពល្បីល្បាញរបស់តារាស្រីរូបនេះ នៅតែទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនទូទាំងប្រទេស។

ដោយឡែក កាលពីព្រឹកមិញនេះ អ្នកនាង ខាត់ សុឃីម បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីរាងដ៏ស្រឡូន នៅកន្លែងហាត់ប្រាណ ដែលធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាននោះទេ។

យ៉ាងណាក្តី សម្រាប់រូបភាពមួយសន្លឹកនេះ បានបង្ហាញឲ្យឃើញថា បើទោះជាពេលនេះវ័យរបស់អ្នកនាង ខាត់ សុឃីម ៤០ឆ្នាំជាងក៏ដោយ ក៏ប៉ុន្តែវាគ្រាន់តែជាតួលេខតែប៉ុណ្ណោះ ព្រោះថារាងរបស់នាងពេលនេះ ពិតជាស្អាតខ្លាំង មិនចាញ់រាងក្រមុំៗប៉ុន្មាននោះទេ។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យសរសើរសម្រាប់តារាស្រីរូបនេះ គឺនៅពេលនេះរូបនាងមានកូនដល់ទៅពីរនាក់ទៅហើយ ដូច្នេះហើយទាំងនេះពិតជាបង្ហាញឲ្យឃើញថា នាងពិតជាពូកែថែរក្សារាងខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
រាង ខាត់ សុឃីម