កក្រើកតែម្ដង!! បរទេសឡើងមកសងសឹក ថៃ ឲ្យ កែវ រំចង់ លើទឹកដីខ្មែរ (មានវីដេអូ)

  • សុក្រ ១៩ កក្តដា, ២០១៩ ១១:០៤

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ សង្វៀនខារ៉ាប៉ាវ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន អ្នកលេងក្បាច់គុនឆ្លងដែនមកពី ខេត្តរ៉យអែត ប្រទេសថៃ កីឡាករ សនខ៉ាវ ដែលធ្លាប់ឈ្នះកីឡាករជួរមុខកម្ពុជា កែវ រំចង់ បានប្រកួតឈ្នះកីឡាករស្បែកស អេ អាលី ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទីបី។ 

កីឡាករ សនខ៉ាវ និងកីឡាករ អេ អាលី (រូបភាព: Bayon & BTV Boxing)

ការប្រកួតចាប់ផ្ដើមពីរទឹកដំបូង ពោលគឺទឹកទីមួយ និងទឹកទីពីរ សិស្សគុនរបស់លោកគ្រូ អេ ភូថង កីឡាករ អេ អាលី បានសម្រុកច្រើនទៅលើកីឡាករថៃ សនខ៉ាវ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទីបីភ្លាម សនខ៉ាវ បានវាយឲ្យ អេ អាលី បែក និងត្រូវលោកអាជ្ញាកណ្ដាលរាប់ចំនួនពីរដង។ សនខ៉ាវ ព្យាយាមសម្រុករហូតធ្វើឲ្យ លោកអាជ្ញាកណ្ដាលបញ្ឈប់ អេ អាលីឲ្យប្រកួតត្រឹមទឹកទីបីតែម្ដង។

ចង់ដឹងការប្រកួត យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!