«Dragon Ball Super: Broly» បានមកដល់ក្នុងរោងភាពយន្តហើយ ជាពិសេសសម្រាប់ប្រិយមិត្តរបស់ Dragon Ball! (មានវីដេអូ)

ភ្នំពេញ​៖ ដូចដែលយើងបានស្គាល់ហើយ Dragon Ball ជាខ្សែភាពយន្តបែបគំនូរជីវចល (Anime) ដែលមនុស្សភាគច្រើនបានស្គាល់ និងចូលចិត្តតាំងតែពីក្មេងមកម្ល៉េះជាពិសេសតាមរយៈខ្សែភាពយន្តបែបភាគតែម្ដង។ នៅក្នុងខ្សែស្រឡាយ Dragon Ball នេះ Dragon Ball Super: Broly ជាខ្សែភាពយន្តចុងក្រោយហើយក៏ជាខ្សែភាពយន្តដែលទទួលបានជោគជ័យជាងគេ ដែលបានលក់ដាច់ជាងគេបង្អស់ក្នុងចំណោមខ្សែភាពយន្ត anime ផ្សេងៗទៀត។

ក្នុងវគ្គចុងក្រោយគេបង្អស់នេះបាននិយាយអំពី Saiyan ថ្មី Broly ដែលនឹងមកប៉ះគ្នាជាមួយ Goku និង Vegeta នៅលើផែនដី។ សម្រាប់ហ្វេនៗ Dragon Ball និងអ្នកដែលចូលចិត្តខ្សែភាពយន្តបែប anime នេះច្បាស់ជាមិនខកបំណងឡើយ។ “Dragon Ball Super: Broly” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ កុំភ្លេចមកទស្សនាទាំងអស់គ្នា៕

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។