កែវ សីហា ត្រៀមចូលរោងការឆាប់ៗនេះ ជាមួយគូដណ្តឹងជាដុកទ័រ ក្រោយស្រលាញ់គ្នា៩ឆ្នាំ

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ ឃើញថាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា កែវ សីហា កាន់តែមានស្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែលេចមុខនៅធ្វើជាពិធីករនៅក្នុងកម្មវិធីជាច្រើន ជាមួយនឹងដៃគូជាមួយនឹងតារារៀមច្បងដទៃជាច្រើនទៀត។

ស្របពេលដែលប្រជាប្រិយភាពកំពុងតែស្ទុះឡើង ពេលនេះក៏ស្រាប់តែលេចដំណឹងដ៏ពិសេសកាលពីពេលថ្មីៗនេះ ថានាងនឹងត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ ជាមួយនឹងគូដណ្តឹងរបស់ខ្លួន ដែលបានភ្ជាប់ពាក្យជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ។

មិនត្រឹមតែប៉ុណ្ណោះអនាគតកូនកម្លោះរបស់នាង ត្រូវបានគេដឹងថាជាដុកទ័រម្នាក់ ដែលមានរូបសម្រស់យ៉ាងស្រស់សង្ហា ដែលចាស់ទុំទាំងសងខាងបានដឹងលឺ។ លើសពីនេះទៅទៀតនាង នឹងត្រៀមចូលរោងការ នាខែសីហា ចុងឆ្នាំ២០១៩នេះហើយ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងចូលរួមអបអរដល់នាងគ្រប់គ្នា ដែលបានរៀបការជាមួយនឹងមនុស្សដែលស្រលាញ់ក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញា កែវ សីហា
កញ្ញា កែវ សីហា
កញ្ញា កែវ សីហា
កញ្ញា កែវ សីហា
កញ្ញា កែវ សីហា
កញ្ញា កែវ សីហា
គូដណ្តឹងកញ្ញា កែវ សីហា
គូដណ្តឹងកញ្ញា កែវ សីហា