នីឡា ធ្វើឲ្យហ្វេនៗចង់ដាច់ផ្ងារ ក្រោយពេលបែកធ្លាយ រូបថតកាលពីក្មេង!

ភ្នំពេញ៖ ប្រិយមិត្តដែលនិយម តាមដានទស្សនា វីដេអូកំប្លែង ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី កញ្ញា នី ឡា ដែលជាតារាកំប្លែង ដ៏ពេញនិយមប្រចាំក្រុមកំប្លែងនាយ ពាក់មី និងជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធីកំប្លែង លោក សុវណ្ណរិទ្ធី ហៅលោកតាវ៉ិចទ័រ។

មួយរយៈចុងក្រោយនេះ តារាកំប្លែងវ័យក្មេង មុខស្រស់រូបនេះហាក់បីដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ទាំងក្នុងអាជីពសិល្បៈ ព្រមទាំងមុខរបររកស៊ី ការលក់ផលិតផលថែរក្សាសម្រស់ផងដែរ ជាហេតុធ្វើឲ្យនាងមាន ជីវភាពឡូយឆាយ គួរឲ្យកត់សម្គាល់។

បើក្រលេកទៅមើល សម្រស់របស់នី ឡា គឺមានភាពប្រែប្រួល ស្រស់ស្អាត និងលេចធ្លោខុសប្លែកគ្នាឆ្ងាយ ពីពេលដែលនាង បានប្រឡូកក្នុង វិស័យសិល្បៈដំបូងៗ។ លើសពីនេះ កាន់តែហួសចិត្ត ក្រោយពីមានការបែកធ្លាយ រូបថតកាលពីកុមារភាពមួយសន្លឹក ស្របពេលដែលជាថ្ងៃខួកំណើត របស់នាងផ្ទាល់តែម្ដង។

តាមរយៈផេកហ្វេសប៊ុករបស់លោក សុវណ្ណរិទ្ឋី ហៅលោកតាវុិចទ័រ ដែលជាលោកប៉ារបស់នីឡា បានបង្ហោះរូបភាព ជាច្រើនសន្លឹក អមដោយពាក្យជូនពរ ដល់កូនស្រីជាទីស្រលាញ់មានអត្ថន័យជ្រាលជ្រៅ។ ក្នុងនោះដែរ លោក ក៏បានភ្ជាប់មករូបថតពេលនីឡា កាលពីនៅក្មេង ដោយពុំទាន់មាន ធ្មេញមុខនៅឡើយ ធ្វើឲ្យហ្វេនៗឃើញហើយ មានការហួសចិត្ត និងអស់សំណើច គ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា និងលោកប៉ា
នីឡា និងលោកប៉ា
រូបថតបែកធ្លាយ