Man UTD ដាក់សំណើទិញ Aubameyang ក្នុងតម្លៃខ្លួន…..!

  • សុក្រ ១៩ កក្តដា, ២០១៩ ១៤:១៧

អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានដាក់សំណើ ៦២លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang នេះបើតាមសេចក្ដីរាយការណ៍មួយពីប្រទេសអ៊ីតាលី។

កីឡាករ Aubameyang

អ្នកចាត់ការទូទៅរបស់ Inter Milan កីឡាករ Antonio Conte នៅតែចិញ្ចឹមចិត្តចង់ឆក់យកខ្សែប្រយុទ្ធ Romelu Lukaku ពីទឹកដី Old Trafford។ ជាមួយនឹងការដែលអាចចាកចេញពី Man UTD របស់ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិករូបនេះ, សារព័ត៌មាន FcInterNews ក៏បានចុះផ្សាយថា ក្លិបបិសាចក្រម បានដាក់ការចង់បានទៅលើ ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបង់ របស់ Arsenal គឺ Aubameyang។ ខណៈដែលតម្លៃខ្លួនសម្រាប់ម្ចាស់ស្បែកជើងមាសរដូវកាលមុនរូបនេះ ត្រូវបាន Man UTD ស្នើមកកាន់ Arsenal ចំនួន ៦២លានផោន។

កីឡាករ Aubameyang

គួរបញ្ជាក់ផងដែរថា ពេលនេះខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបាន Man UTD ដាក់តម្លៃខ្លួន ៧៥លានផោន ស្របពេលដែលក្លិប Inter Milan ហ៊ានចំណាយប្រមាណជា ៦០លានផោនប៉ុណ្ណោះ៕

កីឡាករ Lukaku