តើតារាKpop រូបណាខ្លះ នឹងវិលត្រឡប់ ក្នុងខែកក្កដានេះ?

កូរ៉េខាងត្បូង៖ ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈ ពេលនេះតារាKpop ទាំងអស់នេះបាន ប្រកាសការវិលត្រឡប់ របស់ពួកគេវិញ មុនពេលដែលខែកក្កដានេះ កន្លងផុតទៅ។

ចំពោះតារាkpop ដែលប្រកាសវិលវិញលើកនេះ​ ភាគ​ច្រើន​សុទ្ធ​តែ​ត្រូវបាន ខាងក្រុមហ៊ុនរបស់ពួកគេ ប្រកាសបញ្ជាក់លម្អិតពីថ្ងៃខែ ក៏ដូចជាចំណងជើងបទ​ចម្រៀង​ នៃការវិលត្រឡប់លើកនេះ ទៅដល់អ្នកគាំទ្រឲ្យបានដឹងជា​មុន​។

គេ​សង្កេត​ឃើញ​ថា​មាន​ អ្នកគាំទ្រជាច្រើនបាន​ បង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះដំណឹងនេះ។ ហើយពួកគេក៏កំពុងតែ រង់ចាំការវិលត្រឡប់លើកនេះ របស់តារាចម្រៀងក្នុង ដួងចិត្តរបស់ពួកគេ ក្រោយពីការរង់ចាំ អស់រយៈពេលយ៉ាងយូរ៕

ចង់ដឹង​ថា​មានតារាKpop ណាខ្លះដែលវិលត្រឡប់ ក្នុងខែកក្កដានេះខ្លះ? សូមទស្សនារូបខាងក្រោមនេះ៖   

១. Suran - Surfin (ថ្ងៃទី១៩​ ខែកក្កដា​)

២. DJ HYO (Girls' Generation Hyoyeon) - Badster (ថ្ងៃទី២០ ខែកក្កដា)

៣. EXO SC - What a Life (ថ្ងៃទី២២ ខែកក្កដា)

៤. GWSN - The Park in the Night Part 3 (ថ្ងៃទី២៣ ខែកក្កដា) 

៥. CIX - Hello Stranger (ថ្ងៃទី២៣ ខែកក្កដា)

៦. Kang Daniel - Color on Me (ថ្ងៃទី២៥​ ខែកក្កដា)

៧. NCT Dream - We Boom (ថ្ងៃទី២៦ ខែកក្កដា)

៨. ITZY - It'z ICY (ថ្ងៃទី២៩ ខែកក្កដា)

៩. Psy (P-Nation)