តន្រ្តីទេសចរណ៍ធំៗទាំងនេះហើយ ដែលធ្វើឲ្យក្រុមចម្រៀងស្រីក្នុងវិស័យ Kpop ទទួលបានភាពជោគជ័យ

កូរ៉េខាងត្បូង ៖ មិនពិបាកស្មាននោះទេថា អ្វីជាភស្ដុតាងបញ្ជាក់ ថាក្រុមចម្រៀងណាទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងវិស័យ Kpop នេះ ព្រោះតែជារឿយៗ ប្រិយមិត្តសុទ្ធតែអាចមើលឃើញយ៉ាងច្បាស់ពី ឥទ្ធិពលរបស់តារាល្បីបំផុត ដែលតែងតែគ្របដណ្ដប់លើក្រុមចម្រៀងដទៃទៀត។

ជាការពិតណាស់ ការលក់ដាច់អស់នូវសំបុត្រប្រគំតន្រ្តី គឺជាផ្នែកដ៏សំខាន់មួយ ដែលបង្ហាញថាក្រុមមច្រៀងនោះ ទទួលបានភាពជោគជ័យខ្លាំងកម្រិតណា។ 

ជាស្ដែងតែវាមិនមែនជារឿងងាយនោះឡើយ ដែលអ្នកគាំទ្រព្រមនឹងចំណាយប្រាក់ទៅទិញសំបុត្រទស្សនា ក្រុមតារាណាមួយ ព្រោះតែក្នុងវិស័យនេះ មានក្រុមចម្រៀងមិនតិចនាក់ទេ ហើយទេពកោសល្យក៏សុទ្ធតែខ្លាំង រៀងៗខ្លួន។

យ៉ាងណាមិញ ប្រសិនបើក្រឡេកមកមើល ក្រុមចម្រៀងស្រីទាំងប៉ុន្មានក្រុមនេះវិញឃើញថា ពួកគេហាក់ដូចជាទទួលបាន ភាពជោគជ័យខ្លាំង មិនចាញ់គ្នាឡើយ ពោលគឺអាចពួកគេអាចទាក់ទាញចិត្តឲ្យអ្នកគាំទ្រ ឲ្យមកដណ្ដើមគ្នាទិញសំបុត្រប្រគំតន្រ្តីរបស់ខ្លួនជាហូហែ រហូតជាប់ឈ្មោះជាក្រុមចម្រៀងស្រី ដែលរកចំណូលពីការប្រគំតន្រ្តីបានច្រើនបំផុត ក្នុងវិស័យនេះ៕

ចង់ដឹងថា តើក្រុមចម្រៀងស្រីណាខ្លះ ទទួលបានភាពជោគជ័យលើការលក់សំបុត្រប្រគំតន្រ្តី នៅក្នុងវិស័យ Kpop? 

ទស្សនារូបភាពខាងក្រោម ៖

រូបភាពតារាងចំនួនអ្នកចូលទស្សនា

១. ការប្រគំតន្រ្តី IN YOUR AREA World Tour របស់ BLACKPINK 

ការប្រគំតន្រ្តីមានចំនួន ៣១កន្លែង ទទួលបានអ្នកចូលរួមសរុប ៣០២,៧០៩ នាក់។

រូបភាព BLACKPINK

២. ការប្រគំតន្រ្តី Girls’ Generation: 3rd Japan Tour របស់ Girls’ Generation 

ការប្រគំតន្រ្តីមានចំនួន ១៩កន្លែង ទទួលបានអ្នកចូលរួមសរុប ២៩៣,៣២៤ នាក់។

រូបភាព Girls’ Generation

៣. ការប្រគំតន្រ្តី Girls & Peace: 2nd Japan Tour របស់ Girls’ Generation 

ការប្រគំតន្រ្តីមានចំនួន ២០កន្លែង ទទួលបានអ្នកចូលរួមសរុប ២២៧,៧៩៥ នាក់។

រូបភាព Girls’ Generation

៤. ការប្រគំតន្រ្តី KARASIA 1st Japan Tour របស់ KARA

ការប្រគំតន្រ្តីមានចំនួន ១៥កន្លែង ទទួលបានអ្នកចូលរួមសរុប ២២៣,៦៣៤ នាក់។

រូបភាព KARA

៥. ការប្រគំតន្រ្តី TWICE Dome Tour 2019 របស់ TWICE 

ការប្រគំតន្រ្តីមានចំនួន ៥កន្លែង ទទួលបានអ្នកចូលរួមសរុប ២២០,០០០ នាក់។

រូបភាព TWICE

៦. ការប្រគំតន្រ្តី All or Nothing World Tour របស់ 2NE1 

ការប្រគំតន្រ្តីមានចំនួន ២០កន្លែង ទទួលបានអ្នកចូលរួមសរុប ១៦៨,០០០ នាក់។

រូបភាព 2NE1