Vivo S1 បើកការ Pre-Order ចូលរួមដោយតារា Original Song និងមានការចាប់រង្វាន់យ៉ាងសន្ធឹកសន្ធាប់!

ភ្នំពេញ៖ ដូចជាលោកអ្នកបានដឹងហើយថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកសម្ពោធទៅលើស្មាតហ្វូននៃត្រកូល S ម៉ូឌែល Vivo S1។ ជាមួយនឹងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមពីសំណាក់តារាកំពូលៗជាច្រើនដួងផងដែរ។

ព្រឹត្តិការនៃការប្រគំតន្ត្រី Vivo S1 Concert

សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរ នឹងត្រូវបើកឲ្យចូលរួមដោយសេរីនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។

រីឯសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក៏ជាថ្ងៃមួយដែលពិសេសផងដែរ ដោយក្រុមហ៊ុនស្មាតហ្វូន Vivo នឹងធ្វើការបើកការកុម៉្មង់ទៅលើម៉ូឌែល Vivo S1។ សម្រាប់កម្មវិធី Pre-Order នេះដែរនឹងប្រព្រឹត្តិទៅនៅផ្សារទំនើបអ៊ីអនម៉លជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ១០ យប់។

មិនតែប៉ុណ្ណោះព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេណា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីក (Video Smartphone) Sim Smart ដែលមានតម្លៃ $៥៤ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង ១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុន ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង១សន្លឹក ដែលមានឱកាសឈ្នះ ១០០% រួមមានដូចជា៖
- ទូទឹកកក
- កាស ប្លូធូ
- ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...។

ឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Vivo S1៖
- មានរូបរាងបែប Gradient
- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080¬×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
- ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
- មានកម្លាំងថ្ម 4500 mAh

តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយ ឬនៅ សម្រាប់ការមកដល់សមាជិកថ្មីនៃត្រកូល S ម៉ូឌែល Vivo S1 ដែលនៅសល់តែរយៈ២ថ្ងៃទៀតតែប៉ុណ្ណោះ សម្រាប់ការបើក Pre-Oder៕

Vivo S1