ត្រៀមៗ! រំជើបរំជួលកក្រើកទៀតហើយ ជាមួយនឹងកម្មវិធី «Master Chef Khmer» រដូវកាលទី២!

ភ្នំពេញ៖ កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បី និងធំជាងគេបំផុតលំដាប់ពិភពលោក Master Chef ត្រូវបានទិញសិទ្ធិមកផលិតនៅស្រុកខ្មែរយើង មានឈ្មោះថា «Master Chef Khmer»  ដោយទទួលបានភាពជោគជ័យ និងមានចំនួនអ្នកចូលទស្សនាយ៉ាងច្រើនកុះករមួយរដូវកាលកន្លងហើយ។ ពេលនេះ «Master Chef Khmer» រដូវកាលទី២ ដំណើរស្វែងរកចុងភៅតាមផ្ទះ ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកបានមកដល់សាជាថ្មី។ កម្មវិធីដ៏ល្បីមួយនេះ នឹងនាំក្តីស្រមៃចង់ក្លាយខ្លួនជាកំពូលចុងភៅឯក ក្លាយទៅជាការពិត ហើយថែមទាំងទទួលបានរង្វាន់ ដែលគិតជាទឹកប្រាក់ស្មើនឹង ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។

កម្មវិធី «Master Chef Khmer» រដូវកាលទី២

ក្នុងពេលខាងមុខនេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN នឹងធ្វើដំណើរទៅចែកចាយ និងទទួលពាក្យប្រកួតជ្រើសរើសបេក្ខភាព «MasterChef Khmer» រដូវកាលទី២ តាមបណ្តាខេត្ត និងក្រុងនានា ដោយគ្រាន់តែចុះឈ្មោះបំពេញ និងនាំយកនូវមុខម្ហូបមួយមុខ ដែលអ្នកចម្អិនដោយផ្ទាល់ដៃទៅកាន់កន្លែងទទួលពាក្យ ហើយធ្វើតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖

លក្ខខណ្ឌប្រកួតដែលតម្រូវ៖

- ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ (គិតចាប់ពីថ្ងៃ ១ ខែសីហា)
- មានសញ្ជាតិខ្មែរ និងរស់នៅប្រទេសកម្ពុជា
- មិនអាចជាចុងភៅជំនាញ កូនកាំបិត ឬជាកូនសិស្សដែលធ្លាប់ និងកំពុងរៀនជំនាញធ្វើម្ហូបនោះទេ
- ចាំបាច់ត្រូវមានវត្តមានគ្រប់ពេលវេលា សម្រាប់គ្រប់តម្រូវការថត និងផលិតរបស់កម្មវិធីបានតម្រូវ
- មិនធ្លាប់មាន និងជាប់ពាក់ព័ន្ធជាមួយបទល្មើសណាមួយឡើយ។

លក្ខខណ្ឌប្រកួតដែលចាំបាច់៖
- នាំយកមកជាមួយម្ហូប ដែលជាស្នាដៃប្រចាំខ្លួន ដែលបានចម្អិនដោយខ្លួនឯងផ្ទាល់រួចជាស្រេចពីផ្ទះមកកាន់កន្លែងទទួលពាក្យរបស់ Master Chef Khmer ដើម្បីធ្វើការវិនិច្ឆ័យ
- បន្ទាប់ពីភ្លក់ម្ហូប យើងនឹងមានកិច្ចសម្ភាសន៍ពិសេសខ្លីមួយ
- សម្រាប់អ្នកដែលជាប់ទៅវគ្គបន្ត នឹងទទួលបានព័ត៌មានពីក្រុមផលិតរបស់ Master Chef Khmer

ទីតាំង និងកាលបរិច្ឆេទថ្ងៃចែកចាយ និងទទួលពាក្យសម្រាប់វគ្គជ្រើសរើសបេក្ខជនដំបូង៖

- ខេត្តកំពង់ចាម ថ្ងៃទី ២០ ២១ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ ៧មករា
- ខេត្តសៀមរាប ថ្ងៃទី ២៣ ២៤ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Natural Resort
- ខេត្តបាត់ដំបង ថ្ងៃទី ២៦ ២៧ ខែកក្កដា ឆ្នាំ ២០១៩ នៅសណ្ឋាគារខេមរា
- រាជធានីភ្នំពេញ ថ្ងៃទី ៣០ ៣១ ខែកក្កដា និងថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CTN ប្ញស្សីកែវ។

ដោយការចាប់ទទួលពាក្យធ្វើឡើងចាប់ពីម៉ៅង ៩ ព្រឹកតទៅ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428។

«កំពូលចុងភៅចុងភៅឯក MasterChef Khmer រដូវកាលទី២ គឺជាអ្នក» ម្ចាស់ចុងភៅឯក MasterChef Khmer រដូវកាលទី២ នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG ៕

កម្មវិធី «Master Chef Khmer» រដូវកាលទី២