គ្រួសារGoal! ពិធីការិនី រស់ សុធាវី និយមលេងខ្លួន ម៉ូតសម្លៀកបំពាក់ដូចៗគ្នាជាមួយគ្រួសារ យ៉ាងប្លែកភ្នែក!

ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាពរបស់ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង រស់ សុធាវី បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ តែងតែលេចមុខនៅក្នុងកម្មវិធីប្រគំតន្រី្តជាច្រើនគួរឲ្យកត់សម្គាល់។

តែទោះបីជាមានភាពមមាញឹកនៅក្នុងការងារសិល្បៈបែបណាក្តី ក៏ប៉ុន្តែបើក្រឡេកទៅមើល សុភមង្គលនៅក្នុងគ្រួសាររបស់នាងវិញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ព្រោះមើលទៅពិតជាមានសុភមង្គលយ៉ាងពេញលេញពីស្វាមី និងពោរពេញដោយស្នាមញញឹមតែម្តង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ គឺរាល់ពេលដែលមានដំណើតកម្សាន្តនានា តារាស្រីរូបនេះ និងគ្រួសារតែងតែលេងខ្លួនយ៉ាងស្អាតៗជានិច្ច ជាពិសេសនោះគឺបានលេងខ្លួនក្នុងសម្លៀកបំពាក់ពណ៌ដូចៗគ្នា ជាមួយគ្រួសារមើលទៅពិតជាស្អាត និងប្លែកភ្នែកតែម្តង។

រាល់រូបភាពក៏ដូចជាសកម្មភាពទាំងនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់គ្រួសារនាងគ្រប់គ្នា ដែលមិនត្រឹមតែមានសុភមង្គលនោះទេ សូម្បីតែការតែងខ្លួនក៏មើលទៅទាក់ទាញយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាង រស់ សុធាវី
អ្នកនាង រស់ សុធាវី
អ្នកនាង រស់ សុធាវី និងស្វាមី
អ្នកនាង រស់ សុធាវី និងគ្រួសារ
អ្នកនាង រស់ សុធាវី និងគ្រួសារ
អ្នកនាង រស់ សុធាវី និងគ្រួសារ
អ្នកនាង រស់ សុធាវី និងគ្រួសារ
កូនស្រី អ្នកនាង រស់ សុធាវី
អ្នកនាង រស់ សុធាវី
អ្នកនាង រស់ សុធាវី និងកូនស្រី
អ្នកនាង រស់ សុធាវី និងកូនស្រី
អ្នកនាង រស់ សុធាវី និងកូនស្រី