បែកគ្នាយូរ Jiyoung អតីតសមាជិកក្រុម Kara ប្រែដល់ម្លឹង?

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Kang Jiyoung អតីតសមាជិកក្រុម KARA ក្រោយពីសម្រេចចាកចេញពីក្រុម ស្ងប់ស្ងាត់បាត់ដំណឹងអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតនាងបានវិលត្រឡប់មកវិញ និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរឡើយ ជាមួយនឹងរូបសម្រស់ថ្មីរបស់នាង។

ជាការពិតណាស់ កាលពីថ្មីៗនេះ តារាស្រីJiyoung បានបង្ហោះនូវរូបថតជាច្រើនសន្លឹកនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង ដោយបានបង្ហាញឲ្យឃើញ ពីរូបរាងនិងការតុបតែងខ្លួនថ្មី ពោលគឺគ្រប់គ្នាបានសង្កេតឃើញ ពីការតុបតែងខ្លួនរបស់តារាស្រីវ័យ២៥ឆ្នាំរូបនេះ ប្រែមកជាចាស់ទុំជាងមុន ស្ទាយ៍បែបស្តី្រវ័យកណ្តាល និងមើលទៅពិតជាមានភាពថ្លៃថ្នូរ ស្រស់ស្អាតប្លែកភ្នែកមួយបែបផងដែរ។

គួរឲ្យដឹងថាផងដែរថា ថ្មីៗនេះតារាស្រី Jiyoung ទើបតែបញ្ចប់ការថតខ្សែភាពយន្តជប៉ុនថ្មីមួយ ដែលនាងបានដើរតួជា Han Yoo ri ជាមួយនឹងតារារួមសម្តែងផ្សេងទៀតដូចជា Arimura Kasumi និង Sakaguchi Kentaro។

តួយ៉ាង ខ្សែភាពយន្តមួយនេះ គឺជាប្រភេទខ្សែភាពយន្តបែបស្នេហារ៉ូមែនទិក បែបសិស្សមហាវិទ្យាល័យ ដែលពួកគេបានចាប់ចិត្តស្រលាញ់គ្នា ក្នុងអំឡុងពេលចូលរួមធ្វើការងារស្ម័គ្រចិត្ត ជួយសង្គ្រោះដល់ជនគ្រោះរញ្ជួយដី និងខ្យល់ព្យុះផងដែរ៕

Kang Jiyoung អតីតសមាជិកក្រុម KARA ពីមុន
Kang Jiyoung អតីតសមាជិកក្រុម KARA ពីមុន
Kang Jiyoung អតីតសមាជិកក្រុម KARA ពីមុន
Kang Jiyoung អតីតសមាជិកក្រុម KARA ពីមុន
Kang Jiyoung អតីតសមាជិកក្រុម KARA បច្ចុប្បន្ន