Yaya និងNadech ត្រូវបានហ្វេន ឃើញលួចទៅសាងភាពផ្អែមល្ហែមស្ងាត់ៗ នៅហុងកុង

ហុងកុង៖ ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយ ពីស្នេហាដ៏ផ្អែមល្ហែមស្អិតរមួតរវាង Yaya Urassaya និងលោក Nadech Kugimiya ដែលគូស្នេហ៍មួយគូនេះ សុទ្ធសឹងតែជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ ដូចគ្នាតែម្ដង។

លើសពីនេះ បើទោះបីជា Yaya និងលោក Nadech មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណាក៏ដោយ ក៏ពួកគេមិនភ្លេច ឆ្លៀតពេលវេលាខ្លះ សម្រាប់កសាងអនុស្សាវរីយ៍ល្អៗនិងមានភាពរ៉ូមែនទិក ជាមួយគ្នានោះទេ។

ជាក់ស្ដែង ថ្មីៗនេះ គូស្នេហ៍មួយគូនេះ ត្រូវបានហ្វេន ប្រទះឃើញនៅឯ ស្ថានីយ៍មួយនៅហុងកុង។ ក្នុងពេលនោះដែរ អ្នគាំទ្រមួយរូបនោះ បានបង្ហោះរូបភាពដែល Yaya និងNadech កំពុងបណ្ដើរគ្នាយ៉ាងត្រសង ក្នុងបណ្ដាញសង្គមTwitter និងបានរៀបរាប់ថា«ថ្ងៃនេះ រូបគេពិតជា មានសំណាងណាស់ ដែលបានជួបIdol នៅទីសាធារណៈបែបនេះ»។

យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ អ្នកគាំទ្រម្នាក់នោះ បានត្រឹមតែលួចថតរូបYaya និង Nadech ពីក្រោយប៉ុណ្ណោះ ដោយសារតែ មិនចង់រំខាន ពេលវេលាដ៏មានសុភមង្គល និងប៉ះពាល់ភាពជាឯកជន របស់គូស្នេហ៍ មួយគូនេះឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Yaya Urassaya
Yaya Urassaya
Nadech Kugimiya
Nadech Kugimiya
Yaya និងNadech
Yaya និងNadech
Yaya និងNadech
Yaya និងNadech
Yaya និងNadech ត្រូវបានហ្វេនប្រទះឃើញ នៅហុងកុង
Yaya និងNadech ត្រូវបានហ្វេនប្រទះឃើញ នៅហុងកុង