មិនគួរឲ្យជឿ! កីឡាករម្នាក់យកឈ្នះ Messi បានពានរង្វាន់ កីឡាករល្អប្រចាំឆ្នាំនៅ Barcelona

  • សុក្រ ១៩ កក្តដា, ២០១៩ ១៥:៥៩

អេស្ប៉ាញ៖ ខ្សែការពារ Gerard Pique បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ២០១៩ នៅ Barcelona។ Pique គឺជាកីឡាករមានសញ្ជាតិកាតាឡាន់ទីមួយហើយដែលបានឈ្នះពានរង្វាន់មួយនេះ បើតាមកាសែត Mundo Derportivo។ កីឡាករដែលឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន គឺ Lionel Messi ដែលបានឈ្នះពាននេះ ៦ដង ហើយគិតតាំងពីឆ្នាំ ២០១០ មក ស្របពេលកីឡាករដែលឈ្នះពានរង្វាន់មួយនេះដែរ គិតចាប់ពីឆ្នាំ ២០១០ រួមមាន Eric Abidal ដែលបច្ចុប្បន្នជាមួយនាយកប្រតិបត្តិរបស់ក្លិប, Javier Mascherano និង Luis Suarez។ 

កីឡាករ Gerard Pique

Messi បានឈ្នះពានរង្វាន់នេះពីរឆ្នាំជាប់គ្នាគឺ ២០១៧ និង ២០១៨ ហើយត្រូវបានគេសង្ឃឹមថាអាចនឹងបន្តឈ្នះនៅ ឆ្នាំ២០១៩ ទៀតដើម្បីអាចឈ្នះ ៣ដងជាប់គ្នា។ យ៉ាងណាមិញ នៅឆ្នាំ ២០១៩ នេះ ជាមួយនឹងការបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីរដូវកាលមុន ពានរង្វាន់មួយនេះបានធ្លាក់ទៅលើដៃរបស់ខ្សែការពារ Pique។ 

កីឡាករ Lionel Messi

នេះគឺជាបញ្ជីឈ្មោះកីឡាករ ដែលឈ្នះពានរង្វាន់មួយនេះគិតចាប់តាំងពីឆ្នាំ ២០១០ មក៖

2010 – Lionel Messi

2011 – Lionel Messi

2012 – Eric Abidal

2013 – Lionel Messi

2014 – Javier Mascherano

2015 – Lionel Messi

2016 – Luis Suarez

2017 – Lionel Messi

2018 – Lionel Messi

2019 – Gerard Pique

បើតាមការចុះផ្សាយរបស់ Mundo Derpertivo, ពានរង្វាន់មួយនេះ ដែលរចនាដោយវិចិត្រករលោក Montserrat Garcia Rius នឹងត្រូវប្រគល់ជូន Gerard Pique នាអំឡុងរដូវកាលក្រោយ៕