រសជាតិមិនដឹងឆ្ងាញ់យ៉ាងណាទេ! ស្រាវីស្គីដែលចម្រាញ់ចេញពីសាច់ទុរេនសុទ្ធ១០០%

  • សុក្រ ១៩ កក្តដា, ២០១៩ ១៦:០៧

សិង្ហបុរី៖ ថ្មីៗកន្លងទៅនេះ ស្រាវីស្គីទុរេនទើបតែដាក់លក់ជាផ្លូវការនៅក្នុងប្រទេសសិង្ហបុរី។ វីស្គីទុរេនធ្វើឲ្យអ្នកដែលចូលចិត្តហូបទុរេន កំពុងនាំគ្នាជ្រួលជ្រើមចង់សាកល្បងរសជាតិរបស់វា។

យោងតាមប្រភពបានឲ្យដឹងថា វីស្គីទុរេនត្រូវបានផលិតឡើងដោយក្រុមហ៊ុនមួយក្នុងប្រទេសម៉ាឡេស៊ីដែលមានឈ្មោះ Tropical Wine Sdn Bhd។ វីស្គីទុរេនចម្រាញ់ចេញពីសាច់ទុរេនពូជ Musang King Flesh សុទ្ធ១០០% ដោយបន្ថែមជាតិអេតាណុលរួមជាមួយស្ករស និងមានបរិមាណជាតិអាល់កុលចំនួន១៨%។ វីស្គីទុរេនចំណុះ២៥០មីលីលីត្រ មានតម្លៃ ៩៨ដុល្លារសិង្ហបុរី (៧២ដុល្លារអាមេរិក) និងចំណុះ៧៥០មីលីលីត្រមានតម្លៃ១៩៨ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក)។

វីស្គីទុរេន

អ្នកដែលបានភ្លក់រសជាតិវីស្គីទុររេនបាននិយាយថា វីស្គីទុរេនគឺមិនមានរសជាតិត្រូវស្ដង់ដាររបស់វីស្គីនោះទេ ព្រោះជាទូទៅវីស្គីគឺផលិតចេញពីគ្រាប់ធញ្ញជាតិ ដូចជាពោត ស្រូវសាលី ជាដើម៕

តើប្រិយមិត្តចង់សាកភ្លក់រសជាតិដែរទេ?

វីស្គីទុរេន
វីស្គីទុរេន
វីស្គីទុរេន