ផលិតកម្មចេញសារសុំទោសភ្លាមៗ ក្រោយពេលតារាសម្ដែងម្នាក់នេះ ត្រូវគេទម្លាយរឿង ចតឡានខុសច្បាប់

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៩ ខែកក្កដានេះ តារាសម្ដែងប្រុសដ៏ល្បី Sung Hoon ត្រូវគេរិះគន់ពេញក្នុងបណ្ដាញអ៊ីនធើណែត បន្ទាប់ពីមានមនុស្សទម្លាយ រឿងដែលចតឡាន ពាសវាលពាសកាល ខុសនឹងច្បាប់។

មនុស្សម្នាក់ដែលអះអាងថា ខ្លួនជាអ្នកជិតខាងជាមួយ Sung Hoon បានបង្ហាញថា ចំណតឡាននៅកន្លែងដែលពួកគេស្នាក់នៅក៏មាន ប៉ុន្តែតារាប្រុសរូបនេះបែរជាយកឡានមកថតនៅកណ្ដាលផ្លូវ ហើយនៅត្រង់នោះជាផ្លូវចូលដែលមានច្រកតូច ធ្វើឲ្យអ្នកជិតខាងមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ទីនោះ ព្រោះឡានរបស់ Sung Hoon មានឧបករណ៍ជាច្រើនរញ៉េរញ៉ៃ ថែមទាំងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដើរក្បែរ ថែមទៀតដែរផង។

ដោយសារតែមានការរិះគន់ច្រើនពេក មិនយូរប៉ុន្មាន ក្រុមការងារផលិតកម្ម ក៏បានបញ្ចេញសារសុំទោសជាផ្លូវការ ហើយសន្យាថាមិនឲ្យមានរឿងបែបនេះកើតឡើងទៀតឡើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព​ Sung Hoon
រូបភាព​ Sung Hoon
រូបភាព​ Sung Hoon
រូបភាព​ Sung Hoon
រូបភាព​ Sung Hoon