យូរៗឃើញ Angela Baby លេងឈុតស្ទាវ ពាក់អាវបញ្ចេញក្បាលពោះម្តង ឡូយកប់!

ចិន៖ អាចនិយាយបានថា មិនប៉ុន្មានថ្ងៃចុងក្រោយនេះ មានតារាចិនស្រីៗជាច្រើនដួង បានកំពុងតែធ្វើឲ្យបណ្តាញអ៊ីនធើណែតចិន មានការផ្ទុះកក្រើក ជាមួយស្ទាយ៍តុបតែងថ្មីកំពុងល្បីល្បាញ គឺស្ទាយ៍ពាក់អាវ Croptop ដែលជាប្រភេទអាវយឺតខ្លីពាក់កណ្តាលខ្លួន បញ្ចេញសាច់ក្បាលពោះ និងចង្កេះតូចស្លីមទាក់ទាញ។

ជាក់ស្តែង កាលពីម្សិលមិញនេះផងដែរ អ្នកម្តាយកូនមួយវ័យក្មេង គឺតារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសចិន អ្នកនាង AngelaBaby ក៏បានលេងស្ទាយ៍ឈុត Croptopនេះផងដែរ ខណៈកំពុងធ្វើដំណើរនៅឯព្រលានយន្តហោះមួយ។ ជាការពិតណាស់ ក្នុងនោះ តារាស្រី AngelaBaby បានឈុតនូវសម្លៀកបំពាក់ អាវ Croptopពណ៌ស ខោពណ៌គគីររលុង និងអមមកជាមួយនឹងមួកប៊្រេន BALENCIAGA ពណ៌សផងដែរ ដែលធ្វើឲ្យមើលទៅកាន់តែមានភាពលេចធ្លោស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។

មិនតែប៉ុណ្ណោះ រូបថតបញ្ចេញក្បាលពោះស្លីមស្អាត មិនប៉ុន្មានសន្លឹកនេះរបស់ AngelaBaby ក៏កំពុងតែក្លាយជាប្រធានបទក្តៅ ដែលមានគេចូលស្វែងរកនៅលើអ៊ីនធឺណែតច្រើនបំផុត ក្រោយចំណងជើងថា «Body of Angela Baby» គឺរូបរាងរបស់ AngelaBaby ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរ បើទោះបីជាថ្មីៗនេះ បានលេចព័ត៌មានខ្សឹបខ្សៀវមកថា ចំណងអាពាហ៍ពិពាហ៍រវាង AngelaBaby ជាមួយនឹងលោក Huang Xiaoming កំពុងតែប្រេះឆា អាចនឹងឈានដល់ការលែងលះយ៉ាងណាក្តី ប៉ុន្តែកាលពីម្សិលមិញនេះ គឺសង្កេតឃើញថា ទឹកមុខរបស់តារាស្រីវ័យ៣០ឆ្នាំរូបនេះ ពិតជាមានភាពស្រស់ស្រស់ ហាក់បីដូចជាមិនបានខ្វាយខ្វល់ជាមួយនឹង ពាក្យចចាមអារ៉ាមមួយនេះប៉ុន្មាននោះឡើយ៕ 

តារាស្រី AngelaBaby
តារាស្រី AngelaBaby
តារាស្រី AngelaBaby និងស្វាមី
AngelaBaby លេងអាវCroptop បញ្ចេញក្បាលពោះ
AngelaBaby លេងអាវCroptop បញ្ចេញក្បាលពោះ
AngelaBaby លេងអាវCroptop បញ្ចេញក្បាលពោះ
AngelaBaby លេងអាវCroptop បញ្ចេញក្បាលពោះ
AngelaBaby លេងអាវCroptop បញ្ចេញក្បាលពោះ