អតិថិជន AIA នឹងទៅទស្សនា Spurs ប្រកួតជាមួយ Juventus ដោយផ្ទាល់ ក្នុងការប្រកួត «International Champions Cup» នាំមកជូនដោយ AIA!

  • អាទិត្យ ២១ កក្តដា, ២០១៩ ១០:០០

ភ្នំពេញ៖ អតិថិជន ដែលមានសំណាង ១៥ នាក់ ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដើម្បីទទួលយកនូវកម្សាន្តពិសេសទៅទស្សនាការប្រកួតបាល់ទាត់រវាងក្លិប Tottenham Hotspur (“Spurs”) និងក្លិប Juventus ជើងឯកប្រចាំប្រទេសអ៊ីតាលី នៅប្រទេសសិង្ហបុរីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ អ្នកទាំងអស់ ទទួលបានរង្វាន់ដ៏អស្ចារ្យនេះ តាមរយៈការចូលរួមក្នុងកម្មវិធីរួមគ្នារវាង អេ អាយ អេ ខេមបូឌា និង Spurs ដែលផ្តល់ឲ្យអតិថិជននូវឱកាសទទួលបានបទពិសោធន៍បាល់ទាត់លំដាប់ពិភពលោក។

ការប្រកួត «International Champions Cup»

តាមរយៈកម្មវិធីនេះ អតិថិជនដែលទទួលយកដំណោះស្រាយធានារ៉ាប់រងជីវិតឈានមុខគេរបស់ អេ អាយ អេ ចន្លោះថ្ងៃទី១៥ ខែមិនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ មានឱកាសចូលរួមក្នុងការផ្សងសំណាងដើម្បីស្វែងរកអ្នកឈ្នះ១៥នាក់ចុងក្រោយ ដែលនឹងទទួលបានដំណើរកំសាន្តនេះ ដោយមានការរ៉ាប់រងទាំងស្រុងពី អេ អាយ អេ ខេមបូឌា។

អ្នកឈ្នះរង្វាន់ទាំងអស់ រួមទាំងបុគ្គលិក និងទីប្រឹក្សាផែនការជីវិត អេ អាយ អេ បានចេញដំណើរទៅប្រទេសសិង្ហបុរី កាលពីព្រឹកមិញ ដើម្បីទស្សនាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ នៃ International Champions Cup ដែលនាំមកជូនដោយ អេ អាយ អេ។ ការប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះ មានការចូលរួមពីក្លិបដែលមានកិត្យានុភាពបំផុតលើពិភពលោក ដែលតែងតែធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុប អាមេរិកខាងត្បូង ឬទ្វីបអាស៊ី ដូចនៅក្នុងឆ្នាំនេះជាដើម។

អតិថិជនម្នាក់ដែលបានឈ្នះការចាប់រង្វាន់នេះ បានលើកឡើងថា៖

អេ អាយ អេ គឺជាដៃផ្លូវការរបស់ Spurs ដែលជាក្លិបបាល់ទាត់ដ៏ល្បីល្បាញមួយនៅក្នុងក្របខណ្ឌ English Premier League។ ជាផ្នែកមួយនៃការចាប់ដៃគូជាមួយ អេ អាយ អេ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់អន្តរជាតិចំនួនបីរូបនៅអាស៊ី ដើម្បីសហការជាមួយ អេ អាយ អេ ក្នុងការជួយកុមារ និងយុវជនឲ្យអភិវឌ្ឍជំនាញកីឡាបាល់ទាត់ ស្របជាមួយនឹងការលើកកម្ពស់បែបផែនរស់នៅដោយសកម្ម និងប្រកបដោយសុខភាពកាន់តែល្អ។ នេះជាសសរស្តម្ភនៃការប្តេជ្ញារបស់ អេ អាយ អេ ក្នុងការជួយប្រជាជនទាំងឡាយទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

កម្មវិធីនេះ គឺជាកម្មវិធីថ្មីចុងក្រោយបង្អស់ក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនទាក់ទិននឹងកីឡាបាល់ទាត់ដែល អេ អាយ អេ ខេមបូឌា និង Spurs បានរៀបចំកន្លងមក ហើយនឹងរៀបចំបន្ថែមទៀតជាបន្តបន្ទាប់។ ជាក់ស្តែក ថ្មីៗនេះផងដែរ អេ អាយ អេ ខេមបូឌា ក៏បានផ្តល់អាហារូបករណ៍ដល់កុមារកម្ពុជាចំនួន ២៤ នាក់ ក្នុងកម្មវិធីអាហារូបករណ៍បាល់ទាត់កុមារលំដាប់ពិភពលោក នៅភូកេតប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩។ កុមារដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលការបណ្តុះបណ្តាលដោយក្រុមគ្រូបង្វឹក Spurs លំដាប់ថ្នាក់ពិភពលោក លើជំនាញបាល់ទាត់ អាហារូបត្ថម្ភ និងផ្នត់គំនិតចាំបាច់សម្រាប់ភាពជោគជ័យ។

លោកស្រី Pauline Teoh ថ្នាក់ដឹកនាំក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

ទំនាក់ទំនងសារព័ត៌មាន៖ ០១៦/០១៧ ៣៦៩ ១៥៥