នារីក្មេងស្លៀកឈុតចៅក្រម ល្បីពេញបណ្តាញសង្គម ពេលនេះដឹងថា នាងជាអ្នកណាហើយ

  • សុក្រ ១៩ កក្តដា, ២០១៩ ១៦:៣៨

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ មាននារីវ័យក្មេងម្នាក់ បាននិងកំពុងតែល្បីពេញបណ្តាញសង្គមហ្វេសប៊ុក និង Twitter ហើយមនុស្សម្នាសុទ្ធសឹងតែចាប់អារម្មណ៍នឹងនាងជាខ្លាំង ព្រោះតែនាងមានវ័យក្មេងនៅឡើយ តែបែរជាស្លៀកឈុតចៅក្រមទៅវិញ។

អ្នកប្រើប្រាស់អ៊ីនធើណេតម្នាក់ បានស្វែងរកអត្តសញ្ញាណរបស់នាងឃើញថា មានឈ្មោះ Leanna Leonardo អាយុ ២២ឆ្នាំ ជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ Gadjah Mada ក្នុងទីក្រុងយ៉ុយ៉ាកាតា។

បន្ថែមពីនេះទៀត នាងបានបញ្ជាក់ថា នាងពុំទាន់ក្លាយទៅជាចៅក្រមនៅឡើយទេ ប៉ុន្តែនៅថ្ងៃអនាគត នាងចង់ក្លាយទៅជាចៅក្រម។ រូបថតដែលល្បីនៅលើបណ្តាញសង្គមនោះ ត្រូវបានថតពេលនាងកំពុងតែហ្វឹកហាត់រៀនធ្វើចៅក្រម។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នាងមានសង្សាររួចទៅហើយ ហើយអ្នកខ្លះក៏បានរិះគន់សង្សាររបស់នាងថាមិនសាកសមនឹងនាងទាល់តែសោះ ប៉ុន្តែនាងបាននិយាយថា នាងស្រលាញ់រូបគេជាខ្លាំង ហើយបានផ្តាំដល់អ្នករាល់គ្នា សូមកុំរិះគន់សង្សារនាងទៀត៕

Leanna Leonardo
Leanna Leonardo
Leanna Leonardo
Leanna Leonardo
Leanna Leonardo
Leanna Leonardo
Leanna Leonardo
Leanna Leonardo និងសង្សារ