Jung Suk Won ទាមទារការសម្រាលទោស ក្រោយព្រះរាជអាជ្ញា ស្នើសុំឲ្យមាន​ការ​កាត់ទោសជាប់គុក៣ឆ្នាំ

កូរ៉េខាងត្បូង៖ ក្នុងថ្ងៃទី១៩ ខែកក្កដានេះ តារាសម្តែងបុ្រសJung Suk Won បានទាមទារសុំឲ្យ មានការសម្រាលទោស ដល់​រូប​ខ្លួន​ក្នុងអំឡុងពេល សវនាការបណ្តឹងឧទ្ធរណ៍របស់លោក នៅតុលាការជាន់ខ្ពស់ នៃទីក្រុងសេអូល ដោយលោកចៅក្រមJo Yong Hyun បន្ទាប់ពីព្រះរាជអាជ្ញា បានទាមទារសុំ​ឲ្យមានការដាក់ទោស​ ជាប់គុករយៈពេល៣ឆ្នាំ លើតារាប្រុសរូបនេះ ។

ឋិតក្នុងការស្នើរសុំនេះ តារាប្រុសរូបនេះបានលើកឡើងថា “ខ្ញុំនឹងខិតខំកសាងខ្លួន ដោយមើលថែទាំ និងស្រលាញ់គ្រួសារខ្ញុំឲ្យបានល្អ ជំនួសនៅអំពើ​ដែលខ្ញុំ ធ្លាប់ធ្វើកន្លងមក ហើយព្យាយាមជួយសង្គម​ឲ្យបានច្រើន”។

គួរបញ្ជាក់ផងដែរ ថាតារាប្រុសរូបនេះ ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន  បន្ទាប់ពីបានរកឃើញ មានការប្រើប្រាស់ គ្រឿងញៀនប្រភេទដូចជាPhilopon និង Cocaine នៅក្នុងបន្ទប់ទឹកក្នុងក្លឹបមួយ ក្នុងទីក្រុងMelbourne នៃប្រទេសអូស្ត្រាលី ជាមួយមិត្តភក្តិ កាលពីវិទ្យាល័យជាមួយគ្នា។ តារាប្រុសរូបនេះ ត្រូវបានចាប់ខ្លួន ក្នុងពេលដែលធ្វើដំណើរ មកដល់ប្រទេសកូរ៉េវិញ នៅពេលដែលតម្រូវឲ្យ តារាប្រុសរូបនេះត្រូវធ្វើតេស្ត ពីការប្រើប្រាស់គ្រឿងញៀន ដោយសង្ស័យថាតារាប្រុសរូបនេះ បានប្រើប្រាស់គ្រឿងញៀន ហើយ​ក៏​បានឃុំខ្លួននៅនឹងកន្លែង ដើម្បីធ្វើការស៊ើបអង្កេត។

កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅJung Suk Won ត្រូវបានគេកាត់ទោស ឱ្យជាប់គុក ១០ខែ ដោយព្យួររយៈពេល២ឆ្នាំ ក្នុងកំឡុងពេលជំនុំជម្រះលើកដំបូង របស់លោកដោយហេតុថាលោកមិនមាន កំណត់ត្រាបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតដែលកំពុងឆ្លុះបញ្ចាំង ពីសកម្មភាពរបស់លោកនោះ​ទេ​។

តែទោះជាយ៉ាងណាក៏ដោយ ការផ្តន្ទាទោសសម្រាប់ ការជំនុំជម្រះបណ្តឹង លើ តារាប្រុសរូបនេះនឹង ត្រូវធ្វើ​​ឡើងនៅថ្ងៃទី៣០ ខែសីហា ពេលព្រឹកខែ​ក្រោយ​ខាងមុខនេះ៕  

Jung Suk Won
Jung Suk Won
Jung Suk Won
Jung Suk Won ពេលដែលត្រូវ​បាន​ចាប់​ខ្លួន
Jung Suk Won ពេលដែលត្រូវ​បាន​ចាប់​ខ្លួន
Jung Suk Won និង​ភិរិយា