សាហាវពេកហើយ! Barca ដាក់សំណើ ៩០លានផោន និងដាក់កីឡាករ ៦រូបឲ្យ PSG រើសយក២រូប ដើម្បីបាន Neymar

  • សុក្រ ១៩ កក្តដា, ២០១៩ ១៦:៥០

អេស្ប៉ាញ៖ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា បានដាក់សំណើ ៩០លានផោន បូករួមជាមួយកីឡាករ ២រូប ដើម្បីសុំទិញ Neymar មកវិញពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain។ 

កីឡាករ Neymar

ក្លិបជើងឯក La Liga បានដាក់បញ្ជីឈ្មោះកីឡាករ ៦រូប ឲ្យក្លិបជើងឯក Ligue 1 រើស យក ២រូប ដើម្បីជាថ្នូរនឹងការទិញយក Neymar។ Philippe Coutinho, Ousmane Dembele, Ivan Rakitic, Nelson Semedo និង Malcom សុទ្ធតែមានឈ្មោះនៅក្នុងបញ្ជី ខណៈកីឡាករមួយរូបទៀតមិនបានបង្ហើបឲ្យដឹងនោះទេ បើតាមសារព័ត៌មាន Sky Sports។

កីឡាករ Coutinho
កីឡាករ Dembele
កីឡាករ Rakitic

Neymar បានបង្ហាញប្រាប់ពីអារម្មណ៍ក្នុងការចាកចេញពី PSG ក្រោយផ្លាស់ទៅលេងនៅទឹកដីបារាំងបាន ២ឆ្នាំ ជាមួយតម្លៃខ្លួនថ្លៃបំផុតនៅលើលោក ២២២លានអឺរ៉ូ (១៩៨លានផោន)។

កីឡាករ Neymar

គួរបញ្ជាក់ផងដែរថា ក្លិបអ្នកមានបុណ្យ Barcelona ទើបតែនាំចូលខ្សែប្រយុទ្ធ Antoine Greizmann ពី AT Madrid ជាមួយតម្លៃខ្លួន ១០៨លានផោនកាលពីពេលថ្មីៗនេះនោះទេ ប៉ុន្តែក្លិបមួយនេះនៅតែអន្ទងចិត្តចង់បាន ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលមកកាន់ទឹកដី Camp Nou វិញ៕

Greizmann ទៅចូលរួមជាមួយ Barcelona