បេប៊ីវើល៖ ការផ្សព្វផ្សាយអំពីសិក្ខាសាលារបស់ផលិតផលម្ស៉ៅទឹកដោះពពែ Kabrita នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ!

  • សៅរ៍ ២០ កក្តដា, ២០១៩ ១០:៣០

ភ្នំពេញ៖ បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីមានសេចក្តីសោមនស្សក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពីកម្មវិធីសិក្ខាសាលាលើកទី៣ ដែលនឹងរៀបចំឡើងដោយបេប៊ីវើលទួលគោកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅសាខាបេប៊ីវើលទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៥៩៨ ជិតបណ្ណាគារ IBC។ ដោយមានការឧបត្ថម្ភពីម្ស៉ៅទឹកដោះពពែ Kabrita ដែលជាម្ស៉ៅទឹកដោះពពែឈានមុខគេនៅកម្ពុជា។ 

បេប៊ីវើល ក៏បានអញ្ជើញវេជ្ជបណ្ឌិត សុង ស្រីណន្នារី ដែលជាឯកទេសកុមារប្រចាំនៅមន្ទីពេទ្យកុមារជាតិឱ្យចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ដើម្បីបង្ហាត់បង្រៀនមាតាបិតាគ្រប់រូប ដែលមានកង្វល់ទាក់ទងនឹងបញ្ហាម្ស៉ៅទឹកដោះគោឱ្យយល់ដឹងបន្ថែមកាន់តែច្បាស់អំពីបញ្ហាអាឡែកហ្ស៊ី ដែលកើតមានឡើងដោយសារជាតិប្រូតេអ៊ីនដែលមាននៅក្នុងម្ស៉ៅទឹកដោះគោ ឬហៅកាត់ថា (CMPA)។

អតិថិជនដែលអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលានេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

• ទទួលបានការយល់ដឹងអំពីរោគសញ្ញារបស់ការអាឡែកហ្ស៊ីប្រូតេអ៊ីនពីម្ស៉ៅទឹកដោះគោ របៀបការពារ និងការបម្រុងប្រយត្ន័។
• វិធីសាស្រ្តក្នុងការព្យាបាលការអាឡែកហ្ស៊ីប្រូតេអ៊ីនពីម្ស៉ៅទឹកដោះ។
• ការជ្រើសរើសម្ស៉ៅទឹកដោះគោ និងអាហារបំប៉នដ៏ត្រឹមត្រូវដូចជា៖ ទឹកដោះពពែ ទឹកសណ្តែក ទឹកដោះគោអាល់មុន និងអាហារបំប៉នេះជាច្រើនប្រភេទទៀត។

សិក្ខាសាលារបស់ផលិតផលម្ស៉ៅទឹកដោះពពែ Kabrita

នៅក្នុងឱកាសនេះផងដែរ បេប៊ីវើលសូមអញ្ជើញមាតាបិតាគ្រប់រូប ដែលមានកង្វល់ទាក់ទងទៅនឹងបញ្ហាសុខភាពទារកឱ្យចូលរួមក្នុងសិក្ខាសាលាស្តីអំពីអាឡែកហ្ស៊ីប្រូតេអ៊ីននៅក្នុងម្ស៉ៅទឹកដោះគោ ឬហៅកាត់ថា (CMPA) នេះ។ មាតាបិតាគ្រប់រូបដែលអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលានេះ នឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីរបបអាហាររបស់ទារក គន្លឹះនៃការជ្រើសរើសប្រភេទសារធាតុបំប៉នសម្រាប់ការធំធាត់រឹងមាំ និងសុខភាពល្អរបស់ទារក ក៏ដូចជាការផ្តល់ចំនីអាហារដ៏ត្រឹមត្រូវសម្រាប់ទារកផងដែរ។ មិនតែប៉ុណ្ណោះមាតាបិតាគ្រប់រូបនឹងទទួលបាននូវកាដូបន្តិចបន្តួចក៏ដូចជាការផ្តល់នូវឱកាសឱ្យមាតាបិតាគ្រប់រូបពិភាក្សាក្នុងការពិភាក្សាយោបល់ជាមួយវេជ្ជបណ្ឌិត សុង ស្រីណន្នារី នូវរាល់បញ្ហានឹងកង្វល់ទាក់ទងទៅនឹងទារកតូចៗផងដែរ។ នេះជាឱកាសដ៏កម្រមួយ ដែលមាតាបិតាគ្រប់រូបអាចជួបពិភាក្សាផ្ទាល់ជាមួយអ្នកឯកទេសក្នុងផ្នែកវិស័យសុខភាពកុមារ។

សម្រាប់កម្មវិធីសិក្ខាសាលាបន្ទាប់ទៀត បេប៊ីវើលនឹងមានគម្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ដែលសិក្ខាសាលានេះនឹងផ្តោតសំខាន់ទៅលើសុវត្ថិភាពកុមារ និងទារកកំឡុងពេលនៅផ្ទះ ក៏ដូចជាកំឡុងពេលធ្វើដំណើរ។ Chicco ដែលជាផលិតផលផ្គត់ផ្គង់សម្ភារៈនៅគេហដ្ឋាន និងសម្ភារៈសម្រាប់ធ្វើដំណើរល្បីឈានមុខគេនៅលើទីផ្សារកម្ពុជានឹងពន្យល់បង្ហាញនូវកត្តាមួយចំនួន ដែលមាតាបិតាគួរយកចិត្តទុកដាក់ដើម្បីធានានូវសុវត្ថិភាពរបស់ទារកនៅគ្រប់ទីកន្លែង។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬចង់ដឹងពត៌មានបន្ថែមអំពីកម្មសិក្ខាសាលាស្តីអំពីអាឡែកហ្ស៊ីប្រូតេអ៊ីននៅក្នុងម្ស៉ៅទឹកដោះគោ ឬហៅកាត់ថា (CMPA) ដែលរៀបចំឡើងដោយផលិតផលម្ស៉ៅទឹកដោះពពែ Kabrita នេះ លោកអ្នកអាចទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើលតាមរយៈគេហទំព័រ និងប្រអប់សារ @BabyWorld.Cambodia។ បុគ្គលិកដ៏រួសរាយរាកទាក់របស់បេប៊ីវើល នឹងស្វាគមន៍រាល់សំនួរ និងចម្ងល់ដែលលោកអ្នកមាន។ ក្រៅពីនេះលោកអ្នកក៏អាចទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើល តាមរយៈលេខទូរសព្ទ័ 085 888 217/069 888 972 បានផងដែរ៕