Mahrez ជួយ អាល់ស៊ែរី ផ្ដួល សេនេកាល់ លើកពាន Africa Cup of Nations 2019 (មានវីដេអូ)

  • សៅរ៍ ២០ កក្តដា, ២០១៩ ០៨:៥៣

អាហ្វ្រិក៖ ការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ទីមួយ ក្នុងទ្វីបអាហ្វ្រិក Africa Cup of Nations កាលពីទៀបភ្លឺព្រឹកមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាល់ស៊ែរី បានប្រកួតឈ្នះក្រុមបាល់ទាត់ជម្រើសសេនេកាល់ ក្នុងវគ្គដោយផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១-០ និងបានគ្រងជាម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations 2019។

ក្រុមកីឡាករជម្រើសជាតិអាស៊ែរី

ការប្រកួតចាប់ផ្ដើមបាន ២នាទី អាល់ស៊ែរី បានរកគ្រាប់បាល់នាំមុខ ដោយខ្សែប្រយុទ្ធពាក់លេខ ៩ កីឡាករ Baghdad Bounedjah ក្រោយស៊ុតទៅប៉ះជើងខ្សែការពាររបស់សេនេកាល់។ ក្រោយការនាំមុខ ក្រុមបាល់ទាត់ជម្រើសជាតិសេនេកាល់ដែលមានខ្សែប្រយុទ្ធជួរមុខ Sadio Mane បានបើកការវាយបកយ៉ាងខ្លាំងទៅលើអាល់ស៊ែរី ដោយស៊ុតរហូតដល់ទៅ ៩ដង និងត្រូវគោលដៅ ៣ដង ប៉ុន្តែមិនមានឱកាសក្នុងការសម្រេចទីបានសម្រេច។ ខណៈអាល់ស៊ែរី មិនបានស៊ុតសូម្បីតែមួយជើង ក្រោយរកគ្រាប់បាល់បាន ពោលគឺ អាល់ស៊ែរី ស៊ុតបានតែមួយលើក និងសម្រេចទីតែម្ដងនៅក្នុងការប្រកួតនេះ។ 

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

មិនត្រឹមតែប៉ុណ្ណោះ ជាមួយការគ្រប់គ្រងបាល់វិញ សេនេកាល់ គ្រប់គ្រងបាល់បានរហូតដល់ ៦៤% ស្របពេលដែល អាល់ស៊ែរី គ្រប់គ្រងបាល់បាល់បានត្រឹម ៣៦%។

យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត សេនេកាល់ បានបរាជ័យ និងខកចិត្ត ក្រោមថ្វីជើង អាល់ស៊ែរីក្នុងលទ្ធផល ០-១៕

ក្រុមកីឡាករជម្រើសជាតិអាស៊ែរី អបអរការឈ្នះពាន
ក្រុមកីឡាករជម្រើសជាតិសេនេកាល់ បង្ហាញអារម្មណ៍សោកស្ដាយ

ចង់ដឹងថាការប្រកួត មានភាពតានតឹងយ៉ាងណានោះ ទៅទស្សនាវីដេូខាងក្រោមទាំងអស់គ្នា!!