ក្មេងស្រី ៦ឆ្នាំម្នាក់ ត្រូវបងជីដូនមួយវាយស្លាប់ ពេលកំពុងប្រលែងគ្នាលេង ក្រោមហេតុផលដ៏ល្ងង់ខ្លៅមួយ

ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ ត្រូវបានបងជីដូនមួយវាយរហូតដល់ស្លាប់ ខណៈពេលកំពុងតែប្រលែងគ្នាលេង។

យោងតាមប្រភពបានឱ្យដឹងថា កុមារីជាជនរងគ្រោះឈ្មោះ លី (Li) អាយុ ៦ឆ្នាំ រស់នៅក្នុងប្រទេសចិន។

មុនពេលកើតឡើង ក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា កូនស្រីរបស់គាត់បានចេញទៅលេងនៅខាងក្រៅជាមួយបងជីដូនមួយគេ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ ប៉ុន្តែអាលីពុំបានត្រលប់មកផ្ទះវិញទេ។

ក្រោយមក ក្រុមគ្រួសារជនរងគ្រោះក៏បានប្តឹងប៉ូលិសឱ្យជួយស្វែងរកកូនស្រីរបស់គាត់។ នៅថ្ងៃបន្ទាប់ ប៉ូលិសក៏បានរកឃើញសាកសពជនរងគ្រោះនៅក្នុងថង់ ចោលនៅក្បែរផ្ទះជនបង្ក។

ឆ្លងកាត់ការត្រួតពិនិត្យសាកសពរកឃើញថា ជនរងគ្រោះមានរបួសជាច្រើននៅលើខ្នង និង.ក។

បន្ថែមពីនេះទៀត សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវបានគេវាយរហូតដល់ស្លាប់ពិតមែន។

ជនរងគ្រោះ

ក្រោយមក ប៉ូលិសក៏បានទៅសួរចម្លើយបងជីដូងមួយគេដែលមានអាយុត្រឹមតែ ១២ឆ្នាំតែប៉ុណ្ណោះ។

ក្នុងនោះដែរ យោងតាមចម្លើយសារភាពរបស់បងជីដូនមួយគេបានឱ្យដឹងថា មូលហេតុដែលគេយកបន្ទះឈើវាយអាលី ព្រោះតែគេខ្លាចអាលីភ្ញាក់ឡើងយករឿងដែលគេធ្លាក់ពីលើទោងរអិល យកទៅប្រាប់ឪពុកម្តាយគេ ហើយឪពុកម្តាយគេនឹងស្តីបន្ទាសឱ្យគេ ដូច្នេះបានជាគេ បែកគំនិតល្ងង់ខ្លៅ យកបន្ទះឈើវាយប្អូនជីដូនមួយរហូតដល់ស្លាប់តែម្តង។

យ៉ាងណាមិញ សមត្ថកិច្ចបានចាត់ទុករឿងក្តីនេះជារឿងក្តីឃាតកម្ម ហើយក៏បានបញ្ជាក់ថាក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់នេះ ពិតជាបានសម្លាប់ប្អូនជីដូនមួយខ្លួនពិតមែន ប៉ុន្តែព្រោះតែរូបគេនៅវ័យក្មេងពេក ដូច្នេះប៉ូលិសមិនអាចដាក់ទោសគេបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?