ញាក់សាច់! កាន់តែរំភើប កាន់តែរីករាយទៀតហើយ! សម្រាប់កម្មវិធីប្រូម៉ូសិនពិសេស «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍សាមសុង ក្នុងសប្តាហ៍ទី៤ នេះ!

  • សៅរ៍ ២០ កក្តដា, ២០១៩ ១០:៣៦

ភ្នំពេញ៖ រង្វាន់ពិតៗ ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ទូរទស្សន៍ សាមសុង កើនឡើងហួសពីការស្មាន។ ពិតជាកក្រើក និងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ គិតមកទល់ពេលនេះគឺជាសប្តាហ៍ទី៤ ហើយដែលកម្មវិធីប្រូម៉ូសិនពិសេស “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង បានរកឃើញអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ធំអស្ចារ្យពីការជាវទូរទស្សន៍ សាមសុង គ្រប់ម៉ូឌែល។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះចំនួនអតិថិជន ដែលបានជាវទូរទស្សន៍ សាមសុង គ្រប់ម៉ូឌែលទាំងអស់មានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី៣ កម្មវិធីក៏បន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី៤ ដោយបានរកឃើញអតិថិជនមកពីក្រុងភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ Samsung Galaxy S10, ១គ្រឿង និងអតិថិជនមកពីខេត្តកំពង់ចាម បានឈ្នះរង្វាន់ទី២ គឺទូរទស្សន៍ 55” មួយរង្វាន់ផងដែរ។

សម្រាប់សប្តាហ៍ទី៤ នៃការចាប់ដ៏រំជួលចិត្តនេះ ក៏បានរកឃើញអ្នកឈ្នះចំនួន ១២ រូប បន្ថែមទៀតផងដែរ។ ខាងក្រោមនេះគឺជាតារាងឈ្មោះអតិថិជនទាំងអស់ដែលបានឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសប្រចាំឆ្នាំពីការជាវទូរទស្សន៍ សាមសុង៖

ឈ្មោះអ្នកឈ្នះរង្វាន់

គួរបញ្ជាក់ផងដែរថា រាល់ការជាវទូរទស្សន៍គ្រប់ម៉ូឌែលរបស់ សាមសុង ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យរៀងរាល់សប្តាហ៍ដែលមិនធ្លាប់មានពីមុនមកដូចជា៖ កំពូលស្មាតហ្វូន Samsung Galaxy S10, ទូរទស្សន៍ 55”, ទូរទស្សន៍ 32”, និង Sound Bar ដ៏ទំនើបទាន់សម័យ។

ដូច្នេះអតិថិជនដែលបានជាវទូរទស្សន៍ សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាពីហាងដែលបានទិញដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង។ សម្រាប់អតិថិជនដែលពុំទាន់បានឈ្នះនៅឡើយសូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀតព្រោះរង្វាន់ធំៗអស្ចារ្យជាច្រើនទៀតកំពុងរង់ចាំអតិថិជនទាំងអស់គ្នា។

សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/) ឬទាក់ទងមកកាន់ 1800-203232៕

អ្នកឈ្នះរង្វាន់ពីសាមសុង
អ្នកឈ្នះរង្វាន់ពីសាមសុង
អ្នកឈ្នះរង្វាន់ពីសាមសុង
អ្នកឈ្នះរង្វាន់ពីសាមសុង