ចុមខ្លាំងបាត់! កីឡាករជួរមុខមួយរូបនៅ Real Madrid ថា Neymar ល្អជាង Hazard

  • សៅរ៍ ២០ កក្តដា, ២០១៩ ០៩:៥៨

អេស្ប៉ាញ៖ ខ្សែការពារឆ្វេងរបស់ Real Madrid កីឡាករ Marcelo បានបង្ហាញការគិតរបស់ខ្លួនចំពោះមិត្តរួមក្រុមថ្មី ខ្សែប្រយុទ្ធ Eden Hazard។ 

កីឡាករ Marcelo

Hazard បានមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយផ្លាស់មកពីក្លិបតោខៀវ Chelsea នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ជាមួយគ្នានេះ កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar Jr ដែលបានទៅលេងនៅ Paris Saint-Germain កាលពីឆ្នាំ ២០១៧ កំពុងតែមានព័ត៌មានលេចឮជាច្រើន ជុំវិញការត្រឡប់មកចូលរួមជាមួយ Barcelona វិញនារដូវកាលថ្មី។

កីឡាករ Neymar និង Hazard

គិតទៅលើរឿងនេះ Marcelo បានប្រៀបធៀបកំពូលខ្សែប្រយុទ្ធទាំងពីរ ដែលពួកគេអាចនឹងត្រូវតទល់គ្នានៅទឹកដីអេស្ប៉ាញ សម្រាប់យុទ្ធនាការណ៍រដូវកាលថ្មីខាងមុខ។

“Eden គឺជាកីឡាករកំពូលមួយរូប។ កីឡាករមួយរូបដែលមានគុណភាពដូច Neymar, Eden (Hazard) មានសមត្ថភាពត្រឹមកីឡាករកំពូលទាំង ៥ប៉ុណ្ណោះ។” Marcelo ថ្លែងប្រាប់ទៅកាន់ El Chiringuito TV។

Marcelo បានបន្តទៀតថា “Hazard មានសមត្ថភាពគួរឲ្យចាប់អារម្មណ៍។ យើងមិនអាចប្រៀបធៀបពួកគេបានទេ ប៉ុន្តែ Neymar សម្រាប់ខ្ញុំគឺគេល្អ។” 

Marcelo កំពុងតែរៀបចំខ្លួនដើម្បីត្រៀមរដូវកាលទី ១៤របស់ខ្លួនជាមួយនឹងក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយមកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះតាំងពីឆ្នាំ ២០០៧ ក្រោយផ្លាស់មកពីក្លិប Fluminense FC ៕