ទោះបីមានកូន និងវ័យកាន់តែជ្រេបន្តិចក្តី តែ ខាត់ សុឃីម នៅតែរាងស្វែលស្អាត ក្រមុំៗឃើញហើយសុំខ្មាស!

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីមួយដួង ពោរពេញដោយទេពកោសល្យសិល្បៈ ទាំងការបកស្រាយចម្រៀងបែបសម័យ និងបុរាណ ក៏ដូចជាការសម្ដែង គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។ 

ជារឿយៗ គេតែងសង្កេតឃើញមានវត្តមានរបស់នាង ខាត់ សុឃីម លេចមុខជាហូរហែស្ទើរតែគ្រប់កម្មវិធីតូចធំនានា និងនៅលើកញ្ចក់ទូរទស្សន៍​សឹងគ្មានចន្លោះ។  

ដោយឡែក បើងាកទៅមើលពីជីវិតគ្រួសាររបស់តារាស្រីជើងចាស់រូបនេះវិញ ឃើញថាពិតជាមានសុភមង្គលខ្លាំង មិនចាញ់តារាល្បីៗដទៃនោះឡើយ។ ហើយបើនិយាយពីរូបសម្រស់វិញ អ្នកនាងក៏នៅតែក្មេង និងស្រស់ស្អាត ហាក់មិនប្រួលប្រែទៅតាមអាយុទាល់តែសោះ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ បើផ្អែកតាមរយៈការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ជាមួយនឹងសកម្មភាពទៅហាត់ប្រាណរបស់អ្នកនាង គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តជាច្រើន។

ក្នុងនោះផងដែរ តារាពហុជំនាញស្រី វ័យខ្ទង់៤០ឆ្នាំ រូបនេះ បានបង្ហាញរាងរៅរបស់ខ្លួន យ៉ាងស្រឡូនស្អាត ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមើលហើយមើលទៀតមិនដាក់ភ្នែក ព្រោះបើទោះអ្នកនាង ខាត់ សុឃីម មានកូន និងវ័យកាន់តែច្រើនទៅហើយក្តី ក៏នៅតែអាចថែរក្សារាងបានយ៉ាងស្អាត មិនចាញ់ក្រមុំៗវ័យក្មេងនោះឡើយ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម