សោកស្ដាយណស់! ថៃ ប៉ះ ថៃ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ក្រោយ ផល សោភ័ណ្ឌ និង ចាន់ ប៊ុន ហឿន ចាញ់ដូចគ្នា (មានវីដេអូ)

  • សៅរ៍ ២០ កក្តដា, ២០១៩ ១៣:១៣

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ កម្មវិធីដណ្ដើមជើងឯកលេខ ១ គូបូតា រដូវកាលទី១០ ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម របស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃសុក្រម្សិលមមិញនេះ កីឡាករកម្ពុជាទាំងពីររូប បានបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺ ចាន់ ប៊ុនហឿន បានចាញ់កីឡាករថៃ ហា្វនីមិត្ត ដោយសន្លប់នៅក្នុងទឹកទីពីរ ខណៈដែលជួរមុខ ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករថៃ យុគផេត ដោយពិន្ទុ។ 

កីឡាករ ផល សោភ័ណ្ឌ និងកីឡាករ យុគផេត
កីឡាករ ចាន់ ប៊ុនហឿន និងកីឡាករ ហ្វានីមិត្ត

បរាជ័យរបស់កីឡាករកម្ពុជាទាំងពីរនេះ បានធ្វើឲ្យកីឡាករថៃ ហា្វនីមិត្ត និងយុគផេត នឹងត្រូវជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវ៉ាត់ រីឯ ផល សោភ័ណ្ឌ និងប៉ះ ចាន់ ប៊ុនហឿន ដណ្ដើមចំណាត់ថ្នាក់លេខ ៣។

ចង់ដឹងថាការប្រកួតទាំងពីរនោះយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!

ចាន់ ប៊ុនហឿន vs ហ្វានិមិត្ត 

ផល សោភ័ណ្ឌ vs យុគផេត