ប្រជាប្រិយភាពកាន់តែកើនឡើង ឈិន មុន្នីនាថ លេងស្ទាយ៍តុបតែងខ្លួន កាន់តែស្អាតនិងលេចធ្លោ!

ភ្នំពេញ៖​ ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយពី ឈិន មុន្នីនាថ ជាតារាសម្ដែងស្រីវ័យក្មេងមុខស្រស់ ដែលតែងតែលេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ ម៉្យាងទៀត នាថ បានធ្វើឲ្យអ្នករាល់គ្នា ស្គាល់រឹតតែច្បាស់ បន្ទាប់ពីដើរតួជាតួអង្គឯកស្រីក្នុងរឿង «ដៃគូជីវិត» ផងដែរ៕

ថ្មីៗនេះ ឈិន មុន្នីនាថ ហាក់បីដូចជា ទទួលបានភាពជោគជ័យ ក្នុងការងារសិល្បៈយ៉ាងខ្លាំង ជាហេតុធ្វើឲ្យជីវភាពរបស់នាង កាន់តែហុឺហាពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង។ ក្នុងនោះដែរ សម្រស់របស់តារាសម្ដែងស្រីរូបនេះ ក៏មានការប្រែប្រួលខុសប្លែកឆ្ងាយ ពីពេលដែលនាងទើប ប្រលូកក្នុងសិល្បៈដំបូងៗផងដែរ។

ជាក់ស្ដែង បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់ នាថ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតពីសម្រស់ដ៏ស្អាតប្លែក មិនថាការលេងស្ទីលសម្លៀកបំពាក់ ឬការផាត់មុខ ធ្វើសក់ គឺមើលទៅទាន់សម័យ និងសក្តិសមជាយុវវ័យសម័យថ្មីយ៉ាងខ្លាំង។

លើសពីនេះ រាល់ពេលដែល ឈិន មុន្នីនាថ លេចមុខក្នុងកម្មវិធីមួយ នាងមានការតុបតែងខ្លួនយ៉ាងលេចធ្លោ វ៉ាដាច់គេតែម្ដង ហើយត្រូវអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីការចេះផ្លាស់ប្ដូរការរៀបចំខ្លួន យ៉ាងស្អាតប្លែកបែបនេះ ធ្វើឲ្យគេចំណាំ សឹងតែមិនបានថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ឈិន មុន្នីនាថ ពេលចូលសិល្បៈដំបូងៗ
ឈិន មុន្នីនាថ ពេលចូលសិល្បៈដំបូងៗ
ឈិន មុន្នីនាថ ពេលចូលសិល្បៈដំបូងៗ
ឈិន មុន្នីនាថ ពេលចូលសិល្បៈដំបូងៗ
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន
សម្រស់របស់ ឈិន មុន្នីនាថ នាពេលបច្ចុប្បន្ន