យូរៗមកស្រុកខ្មែរម្ដង Mario បង្ហាញទឹកមុខកំប្លុកកំប្លែង ឃើញហើយគួរឲ្យចង់សើច!

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តមិនតិចនាក់នោះទេ បានស្គាល់ពីតារាប្រុស ខ្ពស់សង្ហា សាច់ដុំកង់ៗ លោក Mario Maurer ដែលជាតារាសម្ដែងប្រុសថៃ ដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេស ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ពិសេសអ្នកគាំទ្រស្រីៗតែម្ដង ធ្លាក់ក្នុងអន្លង់ស្នេហ៍លោកជាច្រើន។ 

យ៉ាងណាមិញ ក្រោយពីរូបលោកទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រកម្ពុជាយើងនោះ តារាសម្ដែងប្រុសលោក Mario ក៏ត្រូវបានអញ្ជើញឲ្យមានវត្តមាន មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការសម្ដែងនៅក្នុងកម្មវិធីគម្រប់ខួប ៤ឆ្នាំ របស់ស្ថានីទូរទស្សន៍ PNN ព្រមទាំងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនដួងផ្សេងទៀត កាលពីយប់មិញនេះផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាតារាប្រុស លោក Mario បានឡើងសម្ដែងនៅលើឆាកតន្រ្តីក្នុងទឹកមុខ យ៉ាងកំប្លុកកំប្លែង ស្រស់ស្រាយ គួរឲ្យស្រលាញ់ និងអមមកជាមួយនឹងរូបរាងដ៏សង្ហារបស់លោកផងនោះ រឹតតែធ្វើឲ្យបណ្ដាអ្នកចូលរួម ទប់អារម្មណ៍រំភើប សឹងតែមិនជាប់តែម្តង។ 

នៅក្នុងនោះផងដែរ គេសង្កេតឃើញថា ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាលាន់មាត់សរសើរដល់លោក Mario ថាលោកពិតជាមានរូបរាងស្អាតសង្ហាខ្លាំង និងមានភាពរួសរាយរាក់ទាក់ ជាងតាមការឃើញនៅលើបណ្ដាញផ្សាព្វផ្សាយនានាទៅទៀត៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Mario
Mario
Mario
Mario
Mario
Mario
Mario
Mario
Mario