ស្វីតទៀតហើយ! អេដា និងគូស្នេហ៍ ដឹកដៃគ្នាទៅសាងអនុស្សវរីយលើកោះ យ៉ាងរ៉ូមែនទិច!

ខេត្តព្រះសីហនុ៖ កញ្ញា អេដា ដែលជាតារាចម្រៀងបទបែប Original Song ដ៏ល្បីល្បាញ ដែលប្រិយមិត្តបានស្គាល់តាមរយៈ ទឹកដមសំឡេងដ៏ផ្អែមពីរោះ ព្រមទាំងរាល់បទចម្រៀង ដែលនាងបកស្រាយសុទ្ធសឹងតែមានអត្ថន័យចាក់ដោតបេះដូងមិត្តៗយុវវ័យយ៉ាងខ្លាំង។

បើក្រឡេកទៅមើល ជីវិតស្នេហារបស់នាង គឺមានភាពផ្អែមល្ហែម គួរឲ្យកត់សម្គាល់ និងរលូនទៅមុខជានិច្ច។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ អេដា និងគូស្នេហ៍ តែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេស ដើម្បីសាងភាពផ្អែមល្ហែមជាញឹកញាប់ ធ្វើឲ្យមហាជនឃើញហើយ មានចិត្តលួចច្រណែនគ្រប់គ្នាទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ​ បន្ទាប់ពីមានភាពនឿយហត់ ពីការបំពេញការងាររៀងខ្លួន ស្រាប់តែ អេដា និងម្ចាស់បេះដូង បានដឹកដៃគ្នា ទៅកម្សាន្តសម្រាកលំហែកាយ នៅលើកោះឬស្សីយ៉ាងមានក្ដីសុខ។ ក្នុងនោះដែរ គូស្នេហ៍មួយគូនេះ បង្ហាញរូបភាពកៀកកើយគ្នាយ៉ាងស្អិតរមួត នៅក្នុងអាងទឹក លើទឹកដីកោះឬស្សី ប្រកបដោយស្នាមញញឹមស្រស់បំព្រង។

អ្វីដែលពិសេស ក្រោយពីឃើញជីវិតគូស្នេហ៍ដ៏រ៉ូមែនទិច រវាងអ្នកទាំងពីរហើយ ធ្វើឲ្យទស្សនិកជនរាល់គ្នាច្រណែនយ៉ាងខ្លាំង ជាពិសេស អ្នក Single ផ្ទាល់តែម្ដង ស្របពេលដែលមានហ្វេនខ្លះចង់ឲ្យពួកគេទាំងពីរឆាប់ចូលរោងជ័យទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

អេដា
អេដា និងគូស្នេហ៍
អេដា និងគូស្នេហ៍
អេដា និងគូស្នេហ៍
អេដា និងគូស្នេហ៍
អេដា
អេដា
អេដា ពេលនៅកោះ
អេដានិងគូស្នេហ៍ ពេលនៅកោះ
អេដានិងគូស្នេហ៍ ពេលនៅកោះ