អបអរផង! នៅ សូនីតា ទើបតែសម្រាលបានកូនប្រុសដំបូងយ៉ាងគួរឲ្យស្រលាញ់ កាលពីព្រឹកមិញនេះ!

ភ្នំពេញ៖ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ ទីបំផុតតារាសម្តែងស្រី នៅ សូនីតា ក៏បានសម្រាលបានកូនប្រុសម្នាក់ យ៉ាងគួរឲ្យស្រលាញ់ កាលពីព្រឹកមិញនេះ នៅឯមន្ទីរពេទ្យមួយកន្លែង។

គួរឲ្យដឹងផងដែរថា កាលពីអំឡុងពេលកំពុងពពោះ គេសង្កេតឃើញថា តារាសម្តែងស្រីញញឹមស្រស់រូបនេះ តែងទទួលបានការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រួសារ និងជាពិសេស គឺគូស្នេហ៍បណ្តូលចិត្តរបស់នាងតែម្តង ដែលគេស្គាល់ថាជាអគ្គនាយករងទូរទស្សន៍បាយ័ន លោក ទិត្យ ថាវរិទ្ធ ដែលលោកតែងតែបំពេញតួនាទី មើលថែនិងផ្តល់ភាពកក់ក្តៅដល់អ្នកម្តាយចំណូលថ្មីរូបនេះ បានយ៉ាងល្អមិនឲ្យខ្វះចន្លោះឡើយ។

មិនតែប៉ុណ្ណោះ តារាស្រី នៅ សូនីតា ក៏តែងតែបង្ហោះពីការវិវត្តន៍នៃការពពោះកូនដំបូងរបស់ខ្លួន នៅលើបណ្តាញជារឿយៗ ដើម្បីចែករំលែកដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។

ដោយឡែក ទោះជាយ៉ាងណា ការទន្ទឹងរង់ចាំអស់រយៈពេល ៩ខែ១០ថ្ងៃមកនេះ ក៏បានបញ្ចប់ ពោលគឺទីបំផុត អ្នកនាង នៅ សូនីតា ក៏សម្រាលបានកូនប្រុសម្នាក់យ៉ាងជោគជ័យ កាលពីព្រឹកមិញនេះ ដោយគ្រប់គ្នាសង្កេតឃើញថា កូនប្រុសដំបូងរបស់នាង ពិតជាមានមុខមាត់ស្រស់ស្អាតមិនចាញ់ម្តាយឡើយ សាច់សខ្ចី និងមើលទៅថែមទាំងមានសុខភាពល្អថែមទៀតផង៕

សូមចូលរួមអបអរផង!

តារាសម្តែងស្រី នៅ សូនីតា
តារាសម្តែងស្រី នៅ សូនីតា
តារាសម្តែងស្រី នៅ សូនីតា
តារាសម្តែងស្រី នៅ សូនីតា
តារាសម្តែងស្រី នៅ សូនីតា
នៅ សូនីតា និងលោក ទិត្យ ថាវរិទ្ធ ដែលជាគូស្នេហ៍
នៅ សូនីតា សម្រាលបានកូនប្រុស ព្រឹកមិញ
នៅ សូនីតា សម្រាលបានកូនប្រុស ព្រឹកមិញ
នៅ សូនីតា សម្រាលបានកូនប្រុស ព្រឹកមិញ
នៅ សូនីតា សម្រាលបានកូនប្រុស ព្រឹកមិញ
នៅ សូនីតា សម្រាលបានកូនប្រុស ព្រឹកមិញ