Pep សង្ឃឹមក្នុងចិត្តថា ជួរមុខម្នាក់នេះ នឹងបន្តរួមរស់ជាមួយ Man City

  • សៅរ៍ ២០ កក្តដា, ២០១៩ ១៦:០៨

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថាលោកសង្ឃឹមថា កីឡាករ Leroy Sane និងបន្តរួមរស់ជាមួយក្លិប បើទោះបីជាមានការអន្ទងចង់បានរូបគេ ពីសំណាក់ក្លិបជើងឯកនៅអាល្លឺម៉ង់ Bayern Munich អស់រយៈពេលយូរមកហើយ។

កីឡាករ Leroy Sane

ក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់ក្របខណ្ឌ Bundesliga, Bayern Munich បាននិយាយថាពួកគេបានដាក់សំណើ សុំទិញ Sane ពី Man City រួចរាល់ហើយក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។

កីឡាករ Leroy Sane

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ លោក Pep Guardiola បាននិយាយថា លោកមិនបាននិយាយទៅកាន់នរណាម្នាក់អំពីរឿង Bayern ចង់បាន Sane នោះទេ។

“Leroy គឺជាកីឡាកររបស់យើង ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគេនឹងបន្តរួមរស់។ ព័ត៌មានពីការចាប់អារម្មណ៍មានការលេចឮជាយូរមកហើយ។” សម្ដីរបស់លោក Pep Guardiola។  

លោក Pep Guardiola

ជុំវិញបញ្ហានេះ អតីតកីឡាករជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ លោក Lothar Matthaus បានថ្លែងប្រាប់ ESPN កាលពីថ្ងៃពុធថា Sane គួរតែរកការប្រកួតប្រជែងថ្មីមួយជាមួយនឹង Bayern Munich។

គួរបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិអាល្លឺម៉ង់ Leroy Sane នៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតជាមួយ Manchester City ក្រោយផ្លាស់ពីក្លិប Schalke 04 មកចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះក្នុងឆ្នាំ២០១៦៕ 

កីឡាករ Leroy Sane