តារាហុងកុងដ៏ល្បី Simon Yam ត្រូវជនអនាមិកចាក់ចំ.ពោះ ពេលកំពុងឡើងកម្មវិធីមួយនៅក្នុងស្រុកចិន (មានវីដេអូ)

ចិន៖ ផ្ទុះការភ្ញាក់ផ្អើលល្បីពេញស្រុកចិន ក្រោយតារាសម្តែងហុងកុងជើងចាស់ដ៏ល្បីលោក Simon Yam Tat-wah ត្រូវបានជនអនាមិកម្នាក់ ចាក់ចំ.ពោះកាលពីព្រឹកថ្ងៃនេះ (ថ្ងៃទី២០ ខែកក្កដា) ខណៈពេលលោកកំពុងតែនិយាយនៅលើឆាកក្នុងកម្មវិធីមួយនៅក្នុងទីក្រុង Zhongshan ។

យោងតាមប្រភពបានឱ្យដឹងថា ខណៈពេលលោក Simon Yam កំពុងតែនិយាយនៅលើឆាក ស្រាប់តែមានជនអនាមិកម្នាក់ បានដើរសំដៅទៅរកលោក រួចក៏យកកាំបិតចេញពីហោប៉ៅ ចាក់លោកយកតែម្តង បណ្តាលឱ្យលោកមានរបួសត្រង់ពោះ និងរបួសដៃផងដែរ។

ភ្លាមៗនោះ សន្តិសុខក៏បានចាប់ជនបង្ក និងយកគេទៅឱ្យប៉ូលិសដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំពោះមូលហេតុដែលជនបង្កចាក់លោក Simon Yam នៅពុំទាន់បានបញ្ជាក់នៅឡើយទេ។

យ៉ាងណាមិញ លោក Simon Yam ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
Simon Yam
Simon Yam