កែងច្បាស់ណាស់ម្ចាស់ថ្លៃ!! ឡៅ ចិត្រា វាយថៃឲ្យសន្លប់ត្រឹមទឹកទី 2 (មានវីដេអូ)

  • អាទិត្យ ២១ កក្តដា, ២០១៩ ០៩:៣១

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដ៍លេខ ៥ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ ជើងខ្លាំងជួរមុខវ័យក្មេងរបស់កម្ពុជា ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ និងជាម្ចាស់ខ្សែក្រវ៉ាត់ ភិតថេង ដោយផ្ដួលថៃឲ្យសន្លប់ធំក្នុងទឹកទីពីរ។

កីឡាករ ឡៅ ចិត្រា និងកីឡាកថៃ ភិតថេង (រូបភាព: Kun Khmer Fighter)

ការប្រកួតនៅក្នុងទឹកទីមួយ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាធម្មតានោះទេ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទីពីរភ្លាម សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានប្រើក្បាច់កែង វាយទៅលើកីឡាករថៃឲ្យសន្លប់ងើបមិនរួច និងត្រូវលោក អូត ភូថង ដែលជាអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។

ចង់ដឹងថា ការប្រកួតនោះ ឡៅ ចិត្រា កែងច្បាស់យ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!