បឹងកេត ស្មើ អង្គរថាយហ្គឺ! ខណៈ ចាន់ វឌ្ឍនាកា ទាត់បាល់ Free Kick ចូលទីយ៉ាងអស្ចារ្យ (មានវីដេអូ)

  • អាទិត្យ ២១ កក្តដា, ២០១៩ ១០:០៩

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League រដូវកាលថ្មី ២០១៩ ក្នុងជំនួបនៃសប្ដាហ៍ទី ១៦ រវាង បឹងកេតអែហ្វស៊ី និងអង្គរថាយហ្គឺ ក្លិបទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ជាមួយលទ្ធផល ១-១ ដែលលទ្ធផលនេះមិនខុសទៅនឹងលទ្ធផលកាលពីជើងទីមួយនៅទឹកដីខេត្តសៀមរាប នោះទេ។

ជម្រើសដំបូងរបស់បឹងកេត (រូបភាព: Boeung Ket Football Club)
ជម្រើសដំបូងរបស់អង្គរថាយហ្កឺ (រូបភាព: Boeung Ket Football Club)

បឹងកេត ជាអ្នកនាំមុខតាមរយៈការទាត់បាល់ពិន័យ Free Kick យ៉ាងអស្ចារ្យរបស់កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខណៈគ្រាប់តាមស្មើរបស់អង្គរថាយហ្គឺ រកបានដោយខ្សែប្រយុទ្ធពាក់លេខ ១០ តាំង សុភ័ក្រ្ត។ 

សកម្មភាពក្នុងការប្រកួត (រូបភាព: Boeung Ket Football Club)
សកម្មភាពក្នុងការប្រកួត (រូបភាព: Metfone Cambodian League)

ការប្រកួតនេះ ធ្វើឡើងនៅក្នុងកីឡដ្ឋាន Cambodia Airways Stadium ដែលជាកីឡដ្ឋានរបស់បឹងកេតផ្ទាល់តែម្ដង ក្នុងនាមជាម្ចាស់ផ្ទះ ដោយមានអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ។ អ្វីដែលពិសេសនោះ គឺមានអ្នកគាំទ្ររបស់អង្គរថាយហ្គឺ ស្កាត់មកពីសៀមរាប គាំទ្រដល់ភ្នំពេញថែមទៀតផង៕

អ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Boeung Ket Football Club)
អ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់ (រូបភាព: Boeung Ket Football Club)

តោះ! ទៅទស្សនាវីដេអូសង្ខេបនៃការប្រកួត ទាំងអស់គ្នា!!