ហ្វេនៗមិនបាច់បារម្ភថា BTS ធ្វើការហួសកំណត់ទេ ពេលនេះ ពួកគេមានពេលសម្រាកដល់ទៅ ២ខែពេញ

កូរ៉េខាងត្បូង ៖ ថ្មីៗក្ដៅៗ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តី Love Yourself :Speak Yourself នៅឯប្រទេសជប៉ុន កាលពីប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចេញផ្សាយថា សមាជិកក្រុម BTS នឹងផ្អាករាល់កាលវិភាគប្រគំតន្រ្តីទាំងអស់របស់ខ្លួន ដើម្បីសម្រាកលំហែកាយជាមួយនឹងគ្រួសារ។

ឆ្លើយតបទៅកាន់ ការព្រួយបារម្ភរបស់អ្នកគាំទ្រ របាយការណ៍ពីសារព័ត៌មានកូរ៉េមួយនេះ បានបង្ហាញថា BTS នឹងមានថ្ងៃសម្រាករយៈពេល ២ខែ គិតចាប់ពីពេលនេះទៅ រហូតដល់ពាក់កណ្ដាលខែតុលា។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម BigHit បានបង្ហាញការយកចិត្តទុកដាក់ ចំពោះសិល្បកររបស់ខ្លួន ដោយផ្ដល់ពេលវេលាឲ្យពួកគេបានសម្រាក ទៅជួបជុំមិត្តៗ និងក្រុមគ្រួសារនៅឯស្រុកកំណើត បានយ៉ាងរីករាយក្នុងរយៈពេល ២ខែ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ ជុំវិញពិភពលោកចំនួន ៥៨កន្លែងជាប់ៗគ្នា។

ក្នុងនោះដែរ BTS ត្រូវបានគេរំពឹងទុកថា ពួកគេនឹងចេញអាល់ប៊ុមចម្រៀងថ្មី នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីការសម្រាកលើកនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS