នៅចាំគាត់ទេ? តារាសម្តែងពេជ្រ រ៉ូហ្សា ធ្លាក់ខ្លួនឈឺធ្ងន់ ជាមួយជំងឺយ៉ាងច្រើន ខណៈគ្មានប្រាក់ព្យាបាល (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងពេជ្រ រ៉ូហ្សា បានឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំ សូម្បីតែជីវិតឯកជនក៏មិនបានបង្ហាញ ខណៈពេលដែលគេត្រូវបានដឹងថា នាងបានបើកសាឡនផ្ទាល់ខ្លួននាពេលបច្ចុប្បន្ន។

ខណៈពេលដែលប្រើប្រាស់ជីវិតបែបសាមញ្ញានេះដែរ នាងមិនបានរស់នៅសុខស្រួលនោះទេ ព្រោះថារាល់ថ្ងៃត្រូវទ្រាំជាមួយនឹងជំងឺដ៏កាចសាហាវជាច្រើន ដូចជាជំងឺបេះដូង រលាកលំពែង រលាកក្រពះ រលាកពោះវៀន និងមានជំងឺហើមជើង ដែលកំពុងខ្វះខាតជាមួយនឹងថវិកាក្នុងការព្យាបាលយ៉ាងខ្លាំង។

ដោយសារតែមិនអាចទ្រាំជាមួយនឹងជំងឺរបស់ខ្លួន តារាស្រីរូបនេះ ក៏បានធ្វើការបង្ហោះសារជាសាធារណៈ ដើម្បីឲ្យមហាជន អ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បៈជាច្រើនបានដឹង និងជួយដល់នាងនៅក្នុងការព្យាបាលផងដែរ។

ទន្ទឹមនឹងដំណឹងមួយនេះអ្នកគាំទ្រជាច្រើនពិតជាមិននឹកស្មាននោះទេ នៅពេលដែលនាងក្លាយទៅជាបែបនេះ មានជំងឺប្រចាំកាយជាច្រើន ក្រោយស្ងាត់ពីសិល្បៈ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖ 

អ្នកនាងពេជ្រ រ៉ូហ្សា
អ្នកនាងពេជ្រ រ៉ូហ្សា
អ្នកនាងពេជ្រ រ៉ូហ្សា កាលពីមុន
អ្នកនាងពេជ្រ រ៉ូហ្សា កាលពីមុន
អ្នកនាងពេជ្រ រ៉ូហ្សា កាលពីមុន
អ្នកនាងពេជ្រ រ៉ូហ្សា ពេលនេះ
អ្នកនាងពេជ្រ រ៉ូហ្សា ពេលនេះ
អ្នកនាងពេជ្រ រ៉ូហ្សា ពេលនេះ
ជើងហើមរបស់នាង
ជើងហើមរបស់នាង