ខ្លាំងបាត់! Conte ថាជួរមុខម្នាក់នេះ មិនអាចធ្វើតាមអ្វី ដែលលោកចង់បាននោះទេ

  • អាទិត្យ ២១ កក្តដា, ២០១៩ ១១:០២

បរទេស៖ អ្នកចាត់ការទូទៅលោក Antonio Conte បាននិយាយថាលោកកំពុងតែដុតដៃដុតជើង ក្នុងការរៀបចំឲ្យ ជម្រើសជាតិក្រូអាត Ivan Perisic អាចលេងតាមអ្វីដែលលោកចង់បាននៅ Inter Milan។ 

លោក Antonio Conte

ខ្សែប្រយុទ្ធស្លាបជម្រើសជាតិក្រូអាត បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពរវាង Inter Milan និង Man Chester United កាលពីថ្ងៃសៅរ៍ លើទឹកដីប្រទេសសិង្ហបុរី ដោយលទ្ធផល Inter បានចាញ់ Man UTD ១-០។ យ៉ាងណាមិញ Perisic ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធស្លាបនោះ ហាក់មិនសមស្របតាមប្រព័ន្ធលេងរបស់លោក Conte ដែលប្រើប្រាស់ខ្សែការពារ ៣ និងស្លាប ២។

កីឡាករ Ivan Perisic

“ពូួកយើងកំពុងតែធ្វើការជាមួយគេ ប៉ុន្តែការលេងរបស់គេហាក់មិនទាន់មានភាពវិជ្ជមាននោះទេ” លោក Conte និយាយអំពី Ivan Perisic។

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីនេះបានបន្តទៀតថា “Perisic មិនអាចលេងនៅក្នុងតំណែងដែលខ្ញុំចង់បាននោះទេ។ ដូច្នេះគេអាចលេងបានតែក្នុងនាមជាខ្សែប្រយុទ្ធនោះទេ នាពេលឥឡូវនេះ។”  

លោក Antonio Conte

ការដឹកនាំ ការប្រកួតទីពីររបស់លោក Conte បានបរាជ័យ ក្រោយការទាត់បាល់បញ្ចូលទីរបស់កីឡាករវ័យក្មេង Maso Greenwood នៅនាទី ៧៦ ដោយ ១គ្រាប់នេះបានជួយឲ្យបិសាចក្រហម Manchester United ឈ្នះ Inter តែម្ដង។