Qin Lan និងWu Jin Yan ខំផាត់មុខឡើងខ្ញង់ៗ មានអី ជាងថត លេងឈឺៗ មិនEdit ចេញធាតុពិតអស់!

ចិន៖ កាលពីថ្មីៗនេះដែរ តារាស្រី២ដួង ដែលកំពុងតែទទួលបានភាពល្បីល្បាញខ្លាំង នៅក្នុងសង្គមសិល្បៈចិន នាង​ Qin Lan និងនាង Wu Jin Yan បានចូលរួមកម្មវិធីមួយ ជាមួយនឹងការតែងខ្លួន យ៉ាងស្រស់ស្អាត ទាក់ទាញខ្លាំង។

ប៉ុន្តែលើកនេះ អាចនិយាយបានថា ជាថ្ងៃស៊យរបស់ពួកគេ ជាមួយនឹងកាមេរ៉ា ដោយជាងថត​បានផ្តិតយក សុទ្ធតែរូប សឹងទទួលយកមិនបានតែម្តង។ ដោយក្នុងនោះ មុខមាត់របស់ពួកគេ ខុសដាច់ ជាមួយនឹង រូបពីមុនៗ ដែលបង្ហាញឃើញស្នាមជ្រីវជ្រួញ មានស្នាម ហាក់បីដូចជា មិនល្អស្អាត ដូចអ្វីដែលហ្វេន ឃើញកន្លងមកនោះទេ។

ក្រោយពីរូបថតទាំងអស់នេះ ត្រូវបានសាយភាយពេញបណ្តាញសង្គម និងបណ្តាវេបសាយជាច្រើន មនុស្សជាច្រើន បាននាំគ្នាបញ្ចេញមតិផ្សេងៗគ្នា ដោយលើកឡើងថា ពួកគេ មានអាយុក៏មិនតិចដែរ ដូច្នេះវាជារឿងសាមញ្ញ សម្រាប់ពួកគេហើយ គ្រាន់តែកន្លងមក អ្នកទាំងអស់គ្នា បានឃើញនូវរូបថត Edit  តែនេះជាធាតុពិតរបស់ពួកគេ។ ចំណែកឯអ្នកខ្លះគិតថា គ្រប់យ៉ាង វាគ្មានអីទៀងទាត់នោះទេ ភាពចាស់ នឹងមកបណ្តើរៗ គ្មានអ្នកណាអាចជៀសផុតបាននោះទេ៕

Qin Lan
Qin Lan
Qin Lan
Qin Lan
Wu Jin Yan