តារាល្បីៗទាំងនេះចំណាយលុយមិនដល់ ១០០ដុល្លារផង បានឈុតឡើងស្អាត

កូរ៉េខាងត្បូង ៖ មនុស្សជាច្រើនតែងតែគិតថា តារាល្បីៗ ពិសេសអ្នកដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម សុទ្ធសឹងតែជាមនុស្សដែលនិយមប្រើប្រាស់ សម្លៀកបំពាក់ប្រណិតៗ ដែលមានតម្លៃថ្លៃកប់ពពក មិនថាជាស្បែកជើង កាបូប ខោអាវ ឬសម្ភារៈផ្សេងៗទៀតនោះទេ គ្រប់យ៉ាងគឺតែងតែជារបស់ម៉ាកល្បី ដែលជាការបង្ហាញពីភាពឡូយឆាយ។

ប៉ុន្តែគំនិតបែបនេះ វាមិនមែនជាការពិតទាំងស្រុងនោះទេ ក្នុងចំណោមបុគ្គលមានកេរ្តិ៍ល្បីល្បាញទាំងនោះ មានតារាប៉ុន្មាននាក់ដែរ ដែលមានរសនិយមប្រើសម្ភារៈមិនប្រកាន់តម្លៃ។ 

ពេលខ្លះភាពស្រស់ស្អាតរបស់វា មិនបានស្ថិតនៅលើតម្លៃថ្លៃតែម៉្យាងនោះទេ។ យើងអាចនិយាយបានម៉្យាងទៀតថា តារាល្បីៗប៉ុន្មានដួងនេះ ជាមនុស្សដែលពូកែរើសសម្លៀកបំពាក់ ដោយសារតែពួកគេអាចស្វែងរក ឈុតដ៏ស្រស់ស្អាតមួយ ដែលមានតម្លៃថោកជាង ឈុតម៉ាកល្បីៗទូទៅ។

តោះមកធ្វើការស្គាល់តារាស្រីប្រុសកូរ៉េល្បីៗ ដែលពូកែរើសឈុតសម្លៀកបំពាក់បានស្រស់ស្អាត ក្នុងតម្លៃក្រោម ១០០ដុល្លារ៕

ទស្សនារូបភាពខាងក្រោម ៖ 

១. Tiffany ក្រុម Girls' Generation (អាវតម្លៃ ៨៤ដុល្លារ)

រូបភាព Tiffany
រូបភាព Tiffany

២. JENNIE ក្រុម BLACKPINK (រ៉ូបតម្លៃ ៣១.៤៨ដុល្លារ)

រូបភាព Jennie
រូបភាព Jennie

៣. IU (អាវតម្លៃ ៦៦.២ដុល្លារ)

រូបភាព IU
រូបភាព IU

៤. JIN ក្រុម BTS (អាវតម្លៃ ១០.៩៥ដុល្លារ)

រូបភាព Jin
រូបភាព Jin