អាណិតណាស់! ក្មេងស្រីម្នាក់ត្រូវម្ដាយវាយធ្វើបាប ហើយចាក់សោរឲ្យដេកនៅក្រៅផ្ទះជាមួយសត្វឆ្មាទៀត (មានវីដេអូ)

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៤:១០

ម៉ាឡេស៊ី៖ សព្វថ្ងៃនេះ មានអំពើហិង្សាជាច្រើនដែលកើតឡើងចំពោះកុមារ។ ថ្មីនេះៗមានក្មេងស្រីម្នាក់ត្រូវបានទទួលរងនូវអំពើហិង្សាពីម្ដាយរបស់នាង។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ Jurais @juraisabdullah បានឲ្យដឹងថា លោកបានបង្ហោះវីដេអូក្មេងស្រីម្នាក់កំពុងដេកក្រៅផ្ទះជាមួយសត្វឆ្មា ធ្វើឲ្យមានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង។ 

នៅក្នុងនោះដែរលោក Jurais បានសរសេររៀបរាប់ថា៖ 

«ពិតជារឿងដ៏គួរឲ្យអាណិតខ្លាំងណាស់សម្រាប់ក្មេងស្រីម្នាក់ នាងទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ ហើយនាងក៏មិនបានទទួលការរៀនសូត្រទៀតផង។ វេលាម៉ោង ៦:០០ព្រឹក ខ្ញុំបានដើរទៅសួរនាងថា ហេតុអ្វីបានជាមិនចូលទៅក្នុងផ្ទះ? នាងបានតបវិញថា ម្ដាយរបស់នាងមិនចង់ឲ្យនាងចូលក្នុងផ្ទះនោះទេ។»

ក្មេងស្រីកំពុងដេកជាមួយឆ្មា

ដំបូង បុរសជាអ្នកជិតខាងមានការងឿយឆ្ងល់អំពីសំឡេងចម្លែកចេញពីផ្ទះអ្នកជិតខាងរបស់គាត់ ទើបគាត់ដើរចេញទៅមើល ទើបប្រទះឃើញក្មេងស្រីនោះកំពុងដេកនៅក្រៅផ្ទះ។

លោក Jurais បានបន្ដថា «ខ្ញុំពិតជាអាណិតក្មេងស្រីនោះណាស់ នាងបានប្រាប់ថា នាងត្រូវបានវាយធ្វើបាបដោយប្រើឈើឬស្សី ជះទឹកក្ដៅដាក់ខ្លួន និងថែមទាំងយកដែកកាប់មកក្ដិចនាងទៀតផង។»   

ស្នាមរបួស

ក្មេងស្រីនោះបាននិយាយថា «ទោះបីជាម៉ាក់មិនបានផ្ដល់សេចក្ដីស្រលាញ់ឲ្យខ្ញុំក៏ដោយ ខ្ញុំនៅតែស្រលាញ់គាត់។ គាត់ជាម៉ាក់របស់ខ្ញុំ នេះជាហេតុផលដែលខ្ញុំស្រលាញ់គាត់។»

បន្ទាប់ពីមានការចែករំលែកវីដេអូ.តៗគ្នាកាន់តែច្រើន ប៉ូលិសក៏បានចុះទៅដល់លំនៅដ្ឋានក្មេងស្រីផ្ទាល់ដើម្បីធ្វើការឃាត់ខ្លួនសាកសួរម្ដាយរបស់ក្មេងស្រីនោះ៕

សូមទស្សនាវីដេអូ៖