ក្ដៅៗ! Zidane និយាយថា Bale ជិតចាកចេញពី Real Madrid ហើយ

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៥:៤០

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិបយក្សអេស្ប៉ាញ Real Madrid លោក Zinedine Zidane បានឲ្យដឹងថាខ្សែប្រយុទ្ធ Gareth Bale អាចនឹងចាកចេញពីក្លិបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 

កីឡាករ Gareth Bale

អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedne Zidane បាននិយាយថា Gareth Bale កំពុងតែមានភាគរយខ្ពស់ខ្លាំងក្នុងការចាកចេញពី Real Madrid បន្ទាប់ពីរូបគេខកខាន មិនបានចូលលេងពានរង្វាន់ International Champions Cup តទល់នឹង Bayern Munich កាលពីព្រឹកមិញនេះ ដោយលទ្ធផល Real Madrid បានចាញ់ Bayern Munich ៣-១។

លោក Zidane

ឆ្លើយសំណួររបស់អ្នកកាសែតជុំវិញការមិនចូលលេងរបស់ Bale លោក Zidane បានមានប្រសាសន៍ថា “Bale មិនបានចូលលេង ព្រោះតែគេជិតនឹងចាកចេញហើយ។”

“ពួកយើងសង្ឃឹមថាគេនឹងចាកចេញបានលឿន ដែលវានឹងល្អសម្រាប់ទាំងអស់គ្នា។ ពួកយើងកំពុងតែធ្វើការផ្ទេររូបគេទៅកាន់ក្លិបថ្មី។ ខ្ញុំមិនមានរឿងផ្ទាល់ខ្លួនអ្វីជាមួយគេទេ ការចាកចេញគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក ហើយក៏មានចំណែកពីកីឡាករផងដែរ, ពួកយើងយល់អំពីស្ថានភាពមួយនេះ។” លោក Zidane បន្ត៕ 

លោក Zidane