ទោះវ័យកាន់តែច្រើនតែ សុគន្ធ និសា លេងខ្លួនយ៉ាងក្មេងជាងវ័យ ក្នុងឈុតមួយនេះ!

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា បច្ចុប្បន្ននេះតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងសុគន្ធ និសា កាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ ទោះបីជានាងមានស្វាមីគ្រួសារ និងមានវ័យកាន់តែច្រើនយ៉ាងណាក្តី។

មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីការតែងខ្លួនរបស់តារាចម្រៀងស្រីរូបនេះវិញ ត្រូវបានអ្នកគាំទ្រជាច្រើនតែងតែសរសើរដល់នាងគ្រប់ពេល ស្របពេលដែលការតែងខ្លួនបែបស៊ីវិល័យ ខ្ចូតៗជាងវ័យដែលមើលទៅគួរឲ្យទាក់ទាញតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការតែងខ្លួនជាមួយនឹងឈុតរ៉ូបមួយ ដែលមើលទៅពិតជាស្អាតប្លែកខ្លាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ព្រោះមើលទៅពិតជាស្អាត និងក្មេងជាងមុនទៅទៀត មើលទៅពិតមិនដឹងថាអាយុច្រើននោះទេ។

ជាមួយនឹងការតែងខ្លួន របស់នាងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនាងតែងបង្ហាញអ្វីដែលប្លែកៗ ជាមួយនឹងការស្លៀកពាល់បែបសាមញ្ញា មិនស៊ិចស៊ូ ដូច្នោះហើយទើបអ្នកគាំទ្រភាគច្រើនពេញចិត្ត និងគាំទ្រនាងខ្លាំងរហូតដល់បច្ចុប្បន្ន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងសុគន្ធ និសា
អ្នកនាងសុគន្ធ និសា
អ្នកនាងសុគន្ធ និសា
អ្នកនាងសុគន្ធ និសា
សុគន្ធ និសា ពេលលេងខ្លួនក្នុងឈុតមួយនេះ
សុគន្ធ និសា ពេលលេងខ្លួនក្នុងឈុតមួយនេះ
សុគន្ធ និសា ពេលលេងខ្លួនក្នុងឈុតមួយនេះ
សុគន្ធ និសា ពេលលេងខ្លួនក្នុងឈុតមួយនេះ
សុគន្ធ និសា ពេលលេងខ្លួនក្នុងឈុតមួយនេះ