ជក់ចិត្ត! Bayern លត់ Real Madrid 3-1 ក្នុងពានរង្វាន់មិត្តភាពមួយ នៅអាមេរិក (មានវីដេអូ)

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៥:០៣

អាមេរិក៖ ការប្រកួតពានរង្វាន់មិត្តភាពសម្រាប់ Pre-Season International Champions Cup 2019 ដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកកាលពីព្រឹកមិញនេះ ក្លិបជើងឯកក្របខណ្ឌលីគកំពូលរបស់អាល្លឺម៉ង់ Bayern Munich បានប្រកួតឈ្នះក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងលទ្ធផល ៣-១។

លោក Zidane និងលោក Niko Kovač

៣ គ្រាប់របស់ Bayer Munich រកបានដោយកីឡាករ ខ្សែបម្រើប្រយុទ្ធ Corentin Tolisso នៅនាទី ១៥ , ខ្សែប្រយុទ្ធជួរមុខ Robert Lewandowski នៅនាទី ៦៧ និងមួយគ្រាប់ចុងក្រោយរកបានដោយកីឡាករ Serge Gnabry នៅនាទី ៦៩ ខណៈដែល ១ គ្រាប់របស់ Real Madrid រកបានដោកីឡាករ Rodrygo Goes នៅនាទី ៨៤ តាមរយៈការទាត់បាល់ពិន័យ Free-Kick ចូលទីយ៉ាងស្អាត។

កីឡាករ Robert Lewandowski (អាវក្រហម)
កីឡាករ Rodrygo Goes

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតនោះ ក៏មានវត្តមានចូលលេងពីសំណាក់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Real Madrid គឺ Eden Hazard និងខ្សែប្រយុទ្ធចជប៉ុន Kubo ផងដែរ៕

កីឡាករ Eden Hazard (អាវស)
កីឡាករ Kubo

ចង់ដឹងថាការប្រកួតនោះយ៉ាងណា ទៅទស្សនា វីដេអូសង្ខេបនៃការប្រកួតទាំងអស់គ្នា!!