ហេតុតែគេរាងស្អាត តារាល្បីៗទាំងនេះត្រូវគេចាត់ទុកជា នារីដែលស៊ិចស៊ីបំផុតពេលស្លៀកឈុតហែលទឹក

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ដូចពាក្យចាស់ពោលមិនខុស គេថាប្រណាំងប្រជែងអ្វីបាន តែបើប្រណាំងប្រជែងព្រេងវាសនានេះ ឃើញថាមិនបាននោះទេ។ ជាក់ស្ដែងមនុស្សយើងម្នាក់ៗ កើតមកទទួលបានសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាច្រើនបែបខុសៗពីគ្នា អ្នកខ្លះមានសំណាង កើតមកមានមុខមាត់ស្រស់ស្អាត មិនពិបាកកែកុនច្រើន អ្នកខ្លះកើតមក មិនសូវជាស្រស់ស្អាតត្រូវស្ដង់ដារ ដូច្នេះត្រូវកែកុនជាច្រើនដង ទម្រាំតែស្អាតដូចគេ។

ទោះបីជាយ៉ាងនេះក្ដី គ្មានអ្នកណាដែលទទួលបានភាពល្អឥតខ្ចោះ ពីធម្មជាតិនោះទេ ប៉ុន្តែមនុស្សយើងម្នាក់ៗ អាចជ្រើសរើសវិធីជាច្រើន ដើម្បីទទួលបានភាពស្រស់ស្អាត បន្ថែមពីលើអ្វីដែលធម្មជាតិបានផ្ដល់ឲ្យ។

យ៉ាងណាមិញ បើនិយាយពីសម្រស់ស្រស់ស្អាត សម្រាប់នារីៗ ក្រៅពីមុខមាត់ហើយ រាងកាយក៏ជាចំណុចសំខាន់ផងដែរ។ នារីដែលមានទាំងទម្រង់មុខស្អាត និងរាងកាយទ្រលុកទ្រលន់ថែមទៀតនោះ គឺពិតជាទីប៉ងប្រាថ្នារបស់បុរសៗគ្រប់រូប។

ប៉ុន្តែទម្រាំតែទទួលបានរាងកាយដ៏ស្រស់ស្អាត នារីៗភាគច្រើនត្រូវចំណាយពេលវេលា ហ្វឹកហាត់រាងកាយ និងតបអាហារមិនតិចខែនោះទេ។ មើលតែតារាកូរ៉េស្រីៗជាគំរូទៅ ពួកគេម្នាក់ៗ ខិតខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំបានរាងស្អាតបែបនេះ។ ប៉ុន្តែការខិតខំព្យាយាមរបស់ពួកគេ ពិតជាមិនអាសារបង់នោះទេ។ 

ថ្មីៗនេះ តារាស្រីកូរ៉េប៉ុន្មានរូបនេះ ត្រូវមហាជនពោលសរសើរមិនដាច់ពីមាត់ ដោយសារតែមានរាងកាលស្រស់ស្អាតខ្លាំង ពិសេសកាន់តែស៊ិចស៊ី ពេលស្លៀកឈុតហែលទឹក បង្ហាញរាងម្ដងៗ៕

ចង់ដឹងថា តើតារាស្រីរូបណាខ្លះ ត្រូវគេចាត់ទុក ជានារីដែលស៊ិចស៊ីបំផុតក្នុងឈុតហែលទឹក?

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. Clara

រូបភាព Clara

២. Sayuri

រូបភាព Sayuri

៣. Hyuna

រូបភាព Hyuna
រូបភាព Hyuna

៤. LE ក្រុម EXID

រូបភាព LE

៥. Han Hye Jin

រូបភាព Han Hye Jin