នៅចាំក្មេងប្រុសមានសំណាងបានកើយដើមទ្រូង Nicki Minaj ទេ? ស្មានតែប្រុសពិត ពេលធំឡើងភេទទី៣សោះ

បរទេស៖ ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងរ៉េបដ៏ល្បីនាង Nicki Minaj ច្បាស់ជានៅចាំនូវក្មេងប្រុសម្នាក់កាលពី៤ឆ្នាំមុនឈ្មោះថា Danny ដែលមានសំណាងយ៉ាងខ្លាំង អាចឡើងឆាកក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះ ហើយថែមទាំងបានឱប និងកើយលើដើមទ្រូងរបស់នាងថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែនៅពេលនេះ ក្រោយកន្លងអស់រយៈពេល ៤ ឆ្នាំ Danny បានធ្វើឲ្យគ្រប់គ្នា ជាពិសេសអ្នកគាំទ្ររបស់ Nicki Minaj ស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កុមារារូបនេះ រហូតដល់ ៣៦០ ដឺក្រេតែម្តង ដោយ Danny នៅពេលនេះ មានការតុបតែងខ្លួន និងផាត់មុខគឺជាភេទទី៣ ទាំងស្រុងតែម្តង។

ទោះជាយ៉ាងណាក្តី កាលពី៤ឆ្នាំមុន ផ្អែកលើវីដេអូនៅលើឆាកតន្ត្រីរបស់ Nicki Minaj អ្នកគាំទ្របានសន្និដ្ឋាន និងគិតថា Danny បានធ្វើចរិតដូចជាមនុស្សស្រី ញ៉េកញ៉ក់ក៏ព្រោះតែចង់មានឱកាសបានឱបនាង Nicki Minaj ព្រោះថាសកម្មភាពតាមរយៈវីដេអូរបស់ Danny នៅពេលនោះ ប្អូនពិតជារំភើប និងធ្វើទឹកមុខដូចជាក្មេងប្រុសយ៉ាងខិលម្នាក់ ដែលបានឱប និងកើយទ្រូងរបស់នាង Nicki Minaj បានសម្រេច។

គួរបញ្ជាក់ដែរថា នៅពេលនេះ Danny មានអាយុ ១៦ ឆ្នាំហើយ ហើយប្អូនគឺមានស្ទីលនៃការរៀបចំខ្លួន របៀបជាភេទទីបីដោយមានការផាត់មុខក្រាស់ៗផងដែរ។ ម៉្យាងវិញទៀត អ្វីដែលគួរឲ្យសរសើរនោះ នៅពេលនេះ Danny គឺជាតារាចម្រៀង អ្នកនិពន្ធចម្រៀង ជា Producer ក៏ដូចជាតារាម៉ូដែលផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

តោះចង់ដឹងថា សកម្មភាពរបស់ Danny លើឆាកតន្ត្រីរបស់ Nicki Minaj កាលពី៤ឆ្នាំមុន យ៉ាងម៉េចខ្លះ តាមដានខាងក្រោម៖

Danny កាល៤ឆ្នាំមុន
Danny ពេលធំឡើង
Danny ពេលធំឡើង
Danny ពេលធំឡើង
Danny ពេលធំឡើង