PSG ចូលខ្លួនមកប្រជែង Man UTD ក្នុងការទិញ យកជម្រើសជាតិ ព័រទុយហ្គាល់ ម្នាក់

  • អាទិត្យ ២១ កក្តដា, ២០១៩ ១៥:៣៩

បារាំង៖ Paris Saint-Germain បានបង្ហាញការចាប់អារម្មណ៍ចង់បានទៅលើ អ្នករកគ្រាប់បាល់ប្រចាំក្លិប Sporting Lisbon កីឡាករខ្សែបម្រើ Bruno Fernandes។ កីឡាករជម្រើសជាតិព័រទុយហ្គាល់ រូបនេះក៏ត្រូវបានក្លិបមួយនៅ Premier League និងបណ្ដាក្លិបនៅអឹរ៉ុបផ្សេងទៀតចាប់អារម្មណ៍ផងដែរ ប៉ុន្តែ Sporting ទាមទារតម្លៃខ្លួនខ្ពស់ពេក។ 

កីឡាករ Bruno Fernandes

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថាអាចនឹងដាក់សំណើក្នុងការសុំទិញកីឡាករវ័យ ២៤ឆ្នាំ រូបនេះ ដោយ Man UTD បានដាក់ការចង់បានរូបគេជាយូរមកហើយ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ Man UTD មិនទាន់បញ្ជូនសំណើផ្លូវការណាមួយមកដល់ទឹកដីព័រទុយហ្គាល់នៅឡើយទេ។

កីឡាករ Bruno Fernandes

Bruno Fernandes រកគ្រាប់បាល់បាន ២៣គ្រាប់ ឲ្យ Sporting Lisbon កាលពីរដូវកាលមុន។ ជុំវិញរឿងតម្លៃខ្លួន Sporting ចង់បានលើសពី ៥៥លានផោន ដែលនេះជាតម្លៃថ្លៃសម្រាប់ក្លិបផ្សេងៗដែលចង់បាន Bruno Fernandes៕

កីឡាករ Bruno Fernandes