អបអរសាទរ SISTAR ទទួលបាន ១០០លានViews លើកដំបូង បន្ទាប់ពីបង្ហាញខ្លួន ៩ឆ្នាំ (មានវីដេអូ)

កូរ៉េខាងត្បូង ៖ នេះអាចជាភាគជោគជ័យដ៏ធំមួយ របស់ក្រុមចម្រៀងស្រី SISTAR ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង កាលពីកំឡុងឆ្នាំ ២០១២។

គួរបញ្ជាក់ផងដែរថា SISTAR បានបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០១០ ជាមួយនឹងសមាជិកស្រីៗចំនួន ៤នាក់។ កាលនោះបទដំបូងរបស់ពួកគេ មានចំណងជើងថា Push Push ជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែគួរឲ្យសោកស្ដាយដែល SISTAR ត្រូវបានបំបែកក្រុមទៅវិញ ក្នុងឆ្នាំ ២០១៧។

យ៉ាងណាមិញ ទោះបីជាពួកគេបានបំបែកក្រុមទៅហើយក្ដី ប៉ុន្តែអ្វីដែលធ្វើឲ្យហ្វេនៗមិនអាចបំភ្លេចបាននោះ គឺបទចម្រៀងចាស់ៗដ៏ពីរោះរបស់ពួកគេ រួមទាំងវីដេអូនៃការសម្ដែង កាលធ្លាប់ធ្វើឲ្យហ្វេនរំភើបរីករាយទៅតាម កាលពីពេលដែលទស្សនាដំបូងៗ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកក្កដាម្សិលមិញនេះ ក្រុមអ្នកគាំទ្របានបង្ហោះសារអបអរសាទរ ទៅកាន់សមាជិកក្រុម SISTAR ពេញនៅក្នុងបណ្ដាញអ៊ីនធើណែត បន្ទាប់ពីបទចម្រៀងមួយបទរបស់ពួកគេ មានចំណងជើងថា Alone ទទួលបាន ១០០លាន Views បន្ទាប់ពីចេញផ្សាយនៅក្នុង Youtube រយៈពេល ៧ឆ្នាំ ៣ខែ និង ១សប្ដាហ៍៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Sistar
រូបភាព Sistar
រូបភាព Sistar
រូបភាព Sistar
រូបភាព Sistar